Google លួច​បន្ថែម​មុខងារសម្ងាត់​​លើ​ YouTube គ្មាន​អ្នក​ដឹង​

  • 2017-02-07 08:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រើ​ប្រាស់​​ YouTube ជា​ញឹក​ញាប់​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​ Google បាន​លួច​បន្ថែម​មុខងារ​ថ្មី​មួយ​​លើ​កម្មវិធី​នេះ​ ដោយ​អាច​ប្រើ​សម្រាប់​ខារ​វីដេអូ​ទៅ​មុខ​ ឬ ថយ​ក្រោយ​បាន។

មុខងារ​នេះ​ដំណើរ​ការ​ដោយ​​ដំបូង​បើក​វីដេអូ​ដែល​អ្នក​ចង់​ទស្សនា បន្ទាប់​មក​បើ​ចង់​ខារ​ទៅ​មុខ​រយៈពេល​ ១០ វិនាទី​ ​គោះ​ពីរ​ដង​នៅ​ផ្នែក​ស្ដាំ​នៃ​វីដេអូ​ និង​គោះ​ពីរ​ដង​នៅ​ផ្នែក​ខាង​ឆ្វេង​វីដេអូ​ដើម្បី​ខារ​ថយ​ក្រោយ​ ១០ វិនាទី។ Google មិន​បាន​ប្រកាស​ពី​មុខងារ​ថ្មី​នេះ​ជា​សាធារណៈ​ឡើយ​ ដោយ​ទំនង​ជា​ស្ថិត​នៅ​​ដំណាក់​កាល​សាក​ល្បង​នៅ​ឡើយ។

ករណី​ដែល​កម្មវិធី YouTube លើ​ស្មាតហ្វូន​ Android និង iOS មិន​អាច​ដំណើរ​ការ​មុខងារ​នេះ​បាន​ គួរ​សាក​ល្បង​អាប់ដេត​កម្មវិធី​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ៕​​

​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង