អេ​ យ៉ានុត​ ហ្វឹកហាត់​ខ្លាំង​ត្រៀម​ចេញ​ទៅ​ថៃ

  • 2017-02-17 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេ​ យ៉ានុត​ កីឡា​ការិនី​ប្រដាល់​សកល​និង​គុន​ខ្មែរ​ កំពុង​ហ្វឹកហាត់​ខ្លាំង​ ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​ក្បាច់​គុន​ចម្រុះ ​នៅ​ប្រទេស​ថ្ងៃ​ទី២៣​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ។​

កីឡាការិនី អេ​ យ៉ានុត​

កូន​ស្រី​អតីត​អ្នក​​ប្រដាល់ អេ ភូថង ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​កញ្ញា​កំពុង​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ ដូច​ជា​រត់​យក​កម្លាំង​ស៊ូស​តាម​ផ្លូវ​ជុំ​វិញ​វិទ្យាល័យ​បាក់ទូក​ បន្ទាប់​មក​រត់​មក​កាន់​កន្លែង​ក្លឹប​ហាត់​(Cambodia Top Team)។​ ក្រៅ​ពី​រត់​កីឡា​ការិនី​វ័យ​ក្មេង​ម្នាក់​នេះ​ បន្ត​ហាត់​ទាត់​និង​វ៉ៃ​ស៊ីប​ទៀត​ រួច​ហើយ​ក៏​ចូល​ហាត់​ក្នុង​ទ្រុង​បន្ថែម​ទៀត​ដូច​ជា​ របៀប​ចាប់​ឃ្លេ​ ដោះ​ឃ្លេ​ចេញ​ពី​ដៃ​គូ​ និង​បច្ចេកទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត។​ កីឡា​ការិនី​ អេ​ យ៉ានុត​ រួម​និង​កីឡាករ​ មាស​ ម៉ើ​ នឹង​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី២០​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ខាង​មុខ​ ដើម្បី​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Full Metal Dojo​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣​ ចុង​ខែ​កុម្ភៈ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​