អាហារូបករណ៍​​ ទៅ​​សិក្សា នៅ​ម៉ាឡេស៊ី​ ចិន​ និង​​អាល្លឺម៉ង់​ មក​ដល់​ទៀត​ហើយ​!

  • 2017-02-08 08:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​​ ២០១៧-២០១៨ ​​ទៅ​សិក្សា​នៅ​បី​ប្រទេស​​​ បាន​​ផ្ដល់​​​ឱកាស​ជូន​សិស្ស និស្សិត​ សាធារណជន​កម្ពុជា​ ដាក់​ពាក្យ​ប្រកួត​ប្រជែង​​ តាម​រយៈ​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​។ អាហារូបករណ៍​​ទាំង​នោះ​មាន​ដូច​ជា​៖

អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​ ប្រទេស​ម៉ាឡេស៊ី​

និស្សិត​កម្ពុជា​​ដែល​មាន​ព្រឹត្តិបត្រ​​​ពិន្ទុ​ខ្ពស់ មាន​ប្រវត្តិ​​សិក្សា​ល្អ​​ និង​មាន​បំណង​ចង់​​ដាក់​ពាក្យ​​ ត្រូវ​បំពេញ​បែប​បទ​តាម​​រយៈ​គេហទំព័រ​ https://biasiswa.mohe.gov.my/INTER/

ផុត​កំណត់​ថ្ងៃ​៖ ៣១ ខែ​មីនា ឆ្នាំ​២០១៧។

អាហារូបករណ៍​ថ្នាក់​​ឧត្ដម​សិក្សា និង​ក្រោយ​​ឧត្ដម​សិក្សា ប្រទេស​ចិន​

អាហារូបករណ៍​រដ្ឋាភិបាល​ចិន-បណ្ដាញ​សាកលវិទ្យាល័យ​អាស៊ាន ផ្ដល់​អាហារូបករណ៍​ពេញ​ថ្លៃ​​ ចំនួន​៣០​កន្លែង​​ សម្រាប់​​សាធារណជន​មក​ពី​ប្រទេស​ នៅ​​ប្រទេស​សមាជិក​អាស៊ាន​។

ការ​ដាក់​ពាក្យ ត្រូវ​​​ផ្ញើ​សំណុំ​បែប​បទ​ឯកសារ និង​​បំពេញ​ពាក្យ​តាម​​អនឡាញ​ តាម​រយៈ​ ​គេហទំព័រ​http://www.csc.edu.cn/laihua

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់៖ https://drive.google.com/drive/folders/0B5NkVNBcaFoVQl94Z3ZJd19RbEU?usp=sharing

​ផុត​កំណត់​ថ្ងៃ​៖ ០៧ មេសា​ ២០១៧

អាហារូបករណ៍​​សម្រាប់​អ្នក​ជំនាញ​វ័យ​ក្មេង​ ប្រទេស​អាល្លឺម៉ង់​

អាហារូបករណ៍​របស់​​​សាធារណរដ្ឋ​អាល្លឺម៉ង់​ Deutsch Akademische Austauschdienst (German Academic Exchange Service) បាន​​ផ្ដល់​ជូន​សម្រាប់​អ្នក​ជំនាញ​វ័យ​ក្មេង​មក​ពី​បណ្ដា​​ប្រទេស​កំពុង​អភិវឌ្ឍ ជា​ពិសេស​ប្រទេស​កម្ពុជា។ សម្រាប់​​បេក្ខជន​​ចាប់​អារម្មណ៍​ ត្រូវ​ផ្ញើ​សំណុំ​​បែប​បទ​​ដោយ​ផ្ទាល់​ទៅ​កាន់​សាកលវិទ្យាល័យ​។

ព័ត៌មាន​​ពាក់​ព័ន្ធ​ និង​កម្មវិធី​​សិក្សា​ សាកលវិទ្យាល័យ​ សំណុំ​បែប​បទ​ និង​ប្រភេទ​​​នៃ​ការ​ផ្ដល់​ថវិកា​ សូម​ទៅ​កាន់​គេហទំព័រ​៖ http://www.funding-guide.de/ ៕​

អត្ថបទ៖ មាន រតនា

ប្រភព៖ ក្រសួងអប់រំ យុវជ