​មុន​​ ត្រាំ​ សង់​ជញ្ជាំង​ មក​មើល​រូប​ថត​ប្រវត្តិសាស្ត្រ​ពី​​ស្ថានភាព​​​​ព្រំដែន​អាមេរិក-ម៉ិកស៊ីកូ

  • 2017-02-09 04:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ការ​ចូល​កាន់​តំណែង​​ប្រធានាធិបតី​​​អាមេរិក​ទី​៤៥​ លោក​ដូណាល់ ត្រាំ​ បាន​​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ស្ដី​ពី​ការ​សាងសង់​ជញ្ជាំង​ព្រំ​ដែន​អាមេរិក​ និង​ម៉ិកស៊ីកូ ​ដែល​លោក​ធ្លាប់​សន្យា​​អំឡុង​ពេល​ធ្វើ​​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត។​

ជញ្ជាំង​​របស់​ត្រាំ ​នឹង​​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ប៉ុន្តែ​លោក​​បញ្ជាក់​​ថា​លោក​នឹង​ចរចា​​ជាមួយ​ម៉ិកស៊ីកូ​ឲ្យ​ជួយ​ចេញ​ថ្លៃ​សាងសង់។

សភា​អាមេរិក​​បាន​បង្កើត​កម្លាំង​ល្បាត​​​ដំបូង​តាម​ព្រំ​ដែន Border Patrol ​​ក្នុង​ឆ្នាំ ១៩២៤ និង​ច្បាប់​កំណត់​​ចំនួន​អន្តោប្រវេសន៍​ Immigration Acts ​​ដែល​ចូល​​ទឹក​ដី​អាមេរិក​តាម​ចំនួន​កូតា​ប្រទេស​។ ចាប់​តាំង​ពី​ពេល​នោះ​មក ​កម្លាំង​ល្បាត​ព្រំដែន​​បាន​ព្យាយាម​បញ្ឈប់​លំហូរ​​អន្តោប្រវេសន៍​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

មុន​ប្រធានាធិបតី​ទី​​មក​ពី​បក្ស​សាធារណរដ្ឋ​​​ចាប់​ផ្ដើម​សំណង​ព្រំ​ដែន​ជា​ច្រើន​គីឡូ​​នេះ យើង​​ទៅ​មើល​រូប​ថត​​​ចាស់​ៗ​ស្ដី​ពី​ស្ថានភាព​​តាម​ព្រំដែន​បន្តិច​មើល៍​ថា​​​មាន​ការ​ត្រួត​ពិនិត្យ​​ និង​របង​យ៉ាង​ម៉េច​ដែរ?

១. ​ខែ​ឧសភា ឆ្នាំ១៩២០៖ ​កម្លាំង​ល្បាត​អាមេរិក​ និង​​ប្រជាជន​ម៉ិស៊ីកូ​តាម​របង​ព្រំ​ដែន

២. ថ្ងៃ​ទី​​២១ មិនា​​ឆ្នាំ​១៩២៩៖ រថយន្ត​បន្ត​កន្ទុយ​គ្នា​​ដឹក​​ជនជាតិ​ម៉ិកស៊ីកូ​​ចូល​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​កាត់​របង​ព្រំ​ដែន។

៣. ​ឆ្នាំ​ ១៩៣០

៤. ខែ​មិថុនា ឆ្នាំ​១៩៣៧៖ អ្នក​​ទិញ​ឥវ៉ាន់​ត្រលប់​ពី​ម៉ិកស៊ីកូ ចូល​​អាមេរិក​វិញ​​ ត្រូវ​បើក​កញ្ចប់​​ឥវ៉ាន់​ឲ្យ​ពិនិត្យ

៥. ​ឆ្នាំ ១៩៤៣

៦. ​ថ្ងៃ​ទី​១៥​មិនា ឆ្នាំ១៩៥០

៧. ​ឆ្នាំ១៩៥៤៖ កម្មករ​ម៉ិកស៊ីកូ​រង់​ចាំ​​តាម​ព្រំ​ដែន​ចូល​អាមេរិក

៨. ឆ្នាំ១៩៦២៖ ឆ្មាំ​ព្រំ​ដែន​​ពិនិត្យ​លិខិត​ស្នាម​​ជនជាតិ​ម៉ិកស៊ីកូ​ចូល​អាមេរិក

៩. ឆ្នាំ​១៩៦៧

១០. ​ថ្ងៃ​ទី​២២​ខែ​កញ្ញា ឆ្នាំ​១៩៨៤៖ ​អន្តោប្រវេសន៍​ម៉ិកស៊ីកូ​ខុស​ច្បាប់​​ហែក​របង​ចូល​អាមេរិក

១១. ​ឆ្នាំ១៩៩០

១២. ឆ្នាំ១៩៩៣

១៣. ឆ្នាំ១៩៩៤

១៤. ឆ្នាំ ១៩៩៧

១៥.​ថ្ងៃ​ទី​​២០​កក្កដា ​ឆ្នាំ​២០០៥

១៦. ឆ្នាំ ២០១៦

១៧. ឆ្នាំ ២០១៧

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ ឡេង ភារុណ