Barcelona ​​​​​ស្នើ​សុំ​លេង​ផ្ដាច់ព្រ័ត្រ​ Copa del Rey ​នៅ​កីឡដ្ឋាន​ក្លឹប​ Real Madrid

  • 2017-02-09 09:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ FC Barcelona ​គ្រោង​ដាក់​សំណើ​​ដល់​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ (SFF) ​​សុំ​​ឲ្យ​រៀប​ចំ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​​ Copa del Rey ​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​​របស់​ក្លឹប​គូ​ប្រជែង​ធំ​របស់​ខ្លួន​​ Real Madrid។

កីឡដ្ឋាន​ Santiago Bernabeu ​​របស់​ក្លឹប​ Real Madrid

Barca ​បាន​ឡើង​ផ្ដាច់ព្រ័ត្រ​ Copa del Rey ​ក្រោយ​ឈ្នះ​ Atletico Madrid ​សរុប​ទាំង​​ពីរ​ជើង​ ៣-២ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​ដែល​ពូក​គេ​ នឹង​ត្រូវ​ប៉ះ​ Alaves ​​ដែល​ទើប​ទម្លាក់​ Celta Vigo​ យប់​មិញ​ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ខាង​មុខ។ មន្ត្រី​ក្លឹប​ Barca ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ចង់​លេង​នៅ Santiago Bernabeu ​​ព្រោះ​ទីនោះ​​​ជា​ទីតាំង​ដ៏​ល្អ​ឥត​ខ្ចោះ​ សម្រាប់​ក្រុម​ទាំង​២ និង​សម្រាប់​អ្នកគាំទ្រ។

ក្រុម​​កីឡាករ​ Barcelona កាល​ប្រកួត​ជាមួយ​ Atletico Madrid

តាម​ពិត​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​យក្ស​ La Liga សុំ​លេង​​នៅ​កីឡដ្ឋាន​​របស់​គូ​ប្រជែង​ធំ​​ដូច​ជា​នៅ​កីឡដ្ឋាន​ Santiago Bernabeu។ កន្លង​មក​ ពួកគេ​​ក៏​ធ្លាប់​លេង​​នៅ​កីឡដ្ឋាន​នេះ​ ច្រើន​ដង​ហើយ​មក​ដែរ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី