ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​​រហូត​ដល់​ទៅ ២សប្ដាហ៍ ត្រៀម​កក្រើក​ខេត្ត​សៀមរាប​

  • 2017-02-10 03:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​សិល្បៈ​តន្ត្រី​ជួប​មិត្ត​នឹង​ត្រឡប់​មកកាន់​ខេត្ត​សៀមរាប​ជា​លើក​ទី​២​ជាមួយ​ព្រឹត្តិការណ៍​សិល្បៈ​ប្រាំពីរ​ប្រភេទ និង​មាន​រយៈពេល​ជាង​ពីរ​សប្ដាហ៍​។ កម្មវិធី​នេះ​ពាំនាំ​មក​នូ​វ​ការសម្ដែង​សិល្បៈ​ចម្រុះ​និង​សម្បូរ​បែប​របស់​សិល្បករ​កម្ពុជា និង​បរទេស​ដែល​ព្រឹត្តិការណ៍​នី​មួយៗ​ប្រព្រឹត្តទៅ​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា។ នេះ​បើ​ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​តន្រ្តី​ជួបមិត្ត​ ដែល​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​

​កម្មវិធី​សិល្បៈ​តន្ត្រី​ជួប​មិត្ត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​ ១៧​ ខែកុម្ភៈ​ នៅ​ភូមិ​កណ្ដាល ​ដោយមាន​ចូលរួម​យ៉ាង​កុះករ​ពី​សំណាក់​ប្រិយមិត្ត​ព្រម ទាំង​មាន​ការ​តាំង​ពិព័រណ៍​សិល្បៈ ការ​បញ្ចាំង​ផ្ទាំង ទស្សនីយភាព ឌី​ជេ​ល្បីៗ​ចាក់​បទ​ចម្រៀង​ពីរោះៗ និង​ការ​ប្រគំ​តន្ត្រី​យ៉ាង​សម្បូរ​បែប​។

ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ចន្ធី ឆាឆា ​(Chanthy Cha Cha) នឹង​មក​សម្ដែង​ជា​លើក​ដំបូង​ក្នុង​ខេត្ត​សៀមរាប​។ ចន្ធី​ជា​ អ្នក​ចម្រៀ​ង​ឈានមុខ​ក្នុង​ក្រុម​ខេ​ម​បូ​ឌា​ន​ស្ពេស​ប្រូ​ចិក ​(Cambodian Space Project)​។ ភ្ញៀវ​ពិសេស​ផ្សេងៗ​ទៀត ដែល​ចូលរួម​ក្នុង​ការ​បើក​កម្មវិធី​រួមមាន​កំពូល​តារា​ច​ម្រៀ​ង​ប្រជាប្រិយ ឡ​រ៉ា ម៉ា​ម​(Laura Mam) ដែល​នាង​នឹង​និយាយ​ពី​ច​ម្រៀង​របស់​នាង​(​មាន​វីដេអូ​) និង​ក្រុម​ច​ម្រៀង​ក្មេង​ខ្មែរ (Khmeng Khmer) ដែល​នឹង​ចែកជូន​ស៊ី​ឌី​បទ​ច​ម្រៀង​ដែលមាន​ហត្ថលេខា​របស់​ពួកគេ​ដល់​អ្នកចូលរួម​២០០​នាក់​ដំបូង​។​ ​ ​

​ឆ្នាំ​នេះ​កម្មវិធី​សិល្បៈ​តន្ត្រី​ជួប​មិត្ត​បាន​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​គ​ម្រោ​ង​ដង្ហែ​តុក្កតា​យក្ស (Giant Puppet Parade)​។ តុក្កតា​យក្ស​ទាំងនេះ​នឹង​ត្រូវ​ដង្ហែ​តាម​សួន​ច្បារ​ព្រះរាជ​ដំណាក់ នៅ​ថ្ងៃទី​១៨​ ខែ ​កុម្ភៈ និង​ជា​កន្លែង​ដែល​ក្រុមការងារ​តន្ត្រី​ជួប​មិត្ត​រៀបចំ​កម្មវិធី​សិល្បៈ​នានា​។ នៅ​ល្ងាច​ថ្ងៃ​នោះ​ក្រុម​សម្ដែង​ដំ​បូ​ង​ គឺ​ក្រុម​ក្មេង​ខ្មែរ (Khmeng Khmer) និង​ក្រុម​នី​គី​នី​គី​ (Nikki Nikki) ព្រម​ទាំង​មាន​ការ​សម្ដែង​ចាប៉ី​ ដោយ​លោកតា គង់ ណៃ ដែល​ជា​សិល្បករ​តន្ត្រី​ផ្នែក​ប្រពៃណី​បុរាណ​ដ៏​ល្បី​។​

​កម្មវិធី​ប្រកួត​តន្ត្រី​រ៉ុក ​(Battles of the Bands) ជា​ទស្សនីយភាព​មួយ​ដែល​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​ប្រិយមិត្ត​កាលពី​ឆ្នាំ ​២០១៦ ហើយ​នៅ​ឆ្នាំ​ ២០១៧​នេះ ​នឹង​មាន​ការប្រកួត​ទូទាំង​ប្រទេស​ដោយ​មាន​ក្រុម​ចំ​នួន​ប្រាំ​មកពី​ខេត្ត​សៀមរាប បាត់​ដំបង​ និង​ភ្នំ​ពេញ​ចូលរួម​។ ក្រុម​តន្ត្រី​ចម្រៀង​វ័យ​ក្មេង​ទាំង​នេះ​ប្ដេជ្ញា​ប្រកួត​យករ​ង្វាន់​ជា​សាច់ប្រាក់​និង​ការ​ថត​បទ​​ចម្រៀង ក្នុង​ការ​ប្រកួត​នៅ​រង្គសាល​ X Bar​នៅ​ថ្ងៃទី​ ២១​ ខែ​កុម្ភៈ​ ខាងមុខ។​ ​ ​

​សិល្បករ​ដែល​ត្រូវ​សម្ដែង​នៅ​ក្លឹប​ហ៊ី​ប​ហប់​(Hip Hop) និង​ក្លឹប​អឺរ​បិ​ន​អាត​(Urban Art)​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​រួមមាន លោក​សាស្ត្រាចារ្យ​អិ​លឡេ​មិន​ថ​ល (Elemental) ដែល​ជាប់​ជា​សិល្បករ​ដែលមាន លក្ខណៈ​ពិសេស​លើសគេ (​ក្នុង​ការ​បោះឆ្នោត​ដោយ​ក្លឹប​Eccentric​នៅ​ចក្រ​ភព​អង់គ្លេស​) និង​តា​រា​ចម្រៀង​រ៉េប​សញ្ជាតិ​បារាំង 12me ដែល​ទើបតែ​បាន​ចេញ​នូវ​អាល់​ប៊ុម​ចម្រៀង​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​តា​រា​ចម្រៀង​ក្នុងស្រុក​ជាច្រើន​។ សិល្បករ​សម្ដែង​តាម​ដង​ផ្លូវ​រួមមាន ឈី​ហ្វូ​មី​(Chifumi) (​ស្ថាបនិក​កម្ម​វី​ធី​តន្ត្រី​អឺរ​បិ​ន​អាតក្រុង​ភ្នំ​ពេញ​) និង​ម៉ា​យ​ឃ៍ វ៉ា​យ​អេស​ខេ (Mike Ysk) របស់​កម្ពុជា​និង​ហាយ​មី​ដ​(Himead) របស់​ចក្រ​ភព​អង់គ្លេស​។​

​នៅ​ថ្ងៃទី​២៤​កុម្ភៈ សណ្ឋាគារ​អែ​ហ្វ​ស៊ី​ស៊ី​អង្គ​រ​(FCC Angkor) និង​រៀបចំ​កម្មវិធី​តន្ត្រី​អន្តរជាតិ​ពេល​ល្ងាច​ដែល​ពិតជា​នឹង​ចាប់​យក​និង​ពាំនាំ​នូ​វ​ចំ​ណុ​ច​ស្នូល​នៃ​កម្មវិធី​សិល្បៈ​តន្ត្រី​ជួប​មិត្ត​ក្នុង​ការ​ទស្សនា​ការសម្ដែង​ប្រកបដោយ​ប្រកបដោយ​ទេពកោសល្យ​គ្មាន​ពីរ​របស់​សិល្បករ​-​ការ​នី​។ ក្រុម​ម៉ុន​ស្ទ័រ​(Monster) រ៉ា​ស់មី​(Rasmee) និង​ក្រុម​កំពត​ផ្លេប​យ​(Kampot Playboy) នឹង​មក​សម្ដែង​ដោយ​ប្រើ​ឧបករណ៍​ភ្លេងបុរាណ​ក្នុង​តន្ត្រី​ផ្សេងៗ​គ្នា ដូចជា​អេឡិចត្រូ​នី​កា ស៊ូ​ល​អេន​រ៉ុក រ៉ា​ស់មី​(Rasmee) បាន​ជាប់ឆ្នោត​ជា​អ្នក​ចម្រៀង​ល្អ​ដាច់​គេ​ក្នុង​ពាន​រង្វាន់​កម្មវិធី​កុំ​ជេ​ដ​ឡឹ​ក​ ​(Kom Chad Leuk) ក្នុង​ប្រទេស​ថៃ។ ឪពុក​របស់​នាង​ដែល​ជា​ជន​ជាតិខ្មែរ​គឺជា​មនុស្ស​ដែល​បាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ឈាន​ជើង​ចូលក្នុង​សិល្បៈ​ហើយ​នេះ​ជា​ការសម្ដែង​លើក​ដំ​បូ​ង​របស់​នាង​ក្នុង​ប្រទេស​កម្ពុជា​។​

​កម្មវិធី​ជួប​មិត្ត​សែន​សប្បាយ​បាន​នាំ​មក​នូវ​តារា​ចម្រៀង​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ដូចជា​កញ្ញា​អេ​ដា និង​អ្នកនាង​ពេជ្រ សោភា មកកាន់​ខេត្ត​សៀមរាប ព្រម​ជាមួយ​និង​សិល្បករ​-​ការិនី​ដទៃៗ​ទៀត​ដែល​នឹង​អញ្ជើញ​ចូលរួម​ដូចជា សេម​រ៉ុក​ឃ័រ​ (Sam Rocker)​ជាដើម​។ ទីតាំង​សម្រាប់​រៀបចំ​ ​ព្រឹត្តិការណ៍​នេះ​គឺ​នៅ​ស​ង្វៀ​ន​ស៊ី​ធី​អិន​អង្គ​រ​ខេត្ត​សៀមរាប ដែល​ជា​ទីកន្លែង​ផ្ដល់​នូ​វ​បរិយាកាស​យ៉ាង​ពិសេស និង​សប្បាយរីករាយ​។​ ​

​ការ​បិទ​កម្មវិធី​ក្នុង​ឆ្នាំ​នេះ​ចូលរួម​ដោយ​ម្ចាស់​ពាន​រង្វាន់​ហ្ក្រេមមី​(Grammy) គឺ​ចូស​ស្តូន​(Joss Stone)​។ Joss បាន​ចេញ​លក់​ច​ម្រៀង​ជាង​ ១២​ ​លាន ​អាល់​ប៊ុម​ទូ​ទាំងពិ​ភព​លោក ហើយ​បានធ្វើ​ឲ្យ​គាត់​ក្លាយជា​សិល្បករ​ដែល​ជោគ​ជ័​យ​និង​លេចធ្លោ​ជាងគេ​។ Joss នឹង​មក​សម្ដែង​នូ​វ​សណ្ឋាគារ Jaya House RiverPark) នៅ​ថ្ងៃទី​២​មីនា​។ នៅ​មុន​ល្ងាច​នោះ​មាន​ការសម្ដែង​ដោយ​លោក​ឃួន សិទ្ធិស័ក្ដិ​ដែល​ជា​តារា​ចម្រៀង​សំឡេង​គ្រលរ​របស់​កម្ពុជា​។ សំបុត្រ​ចូល​ទស្សនា​មាន​ដាក់​លក់​នៅ​លើ​គេហ​ទំ​ព័រ​របស់​កម្មវិធី www.chubmet.com៕​

អត្ថបទ៖ ដៃគូសហការ