TOP អង្វរ​អ្នក​គាំទ្រ​ឈប់​ឲ្យ​ធ្វើ​បែប​នេះ​ទៀត

  • 2017-02-10 12:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ​សមាជិក​ចាស់​ជាង​គេ​ក្នុង​ក្រុម BIGBANG គឺ TOP បាន​ចាក​ចេញ​ពី​សិល្បៈ​ ដើម្បី​ទៅ​បំពេញ​កាតព្វកិច្ច​យោធា​ ហើយ TOP បាន​អង្វរ​អ្នក​គាំទ្រ​ឲ្យ​ឈប់​ធ្វើ​​នូវ​ទង្វើ​ដែល​ពួក​គេ​កំពុង​ធ្វើ។

TOP ធ្លាប់​បាន​លើក​ឡើង​ថា ពេល​ដែល​​ត្រូវ​ចាក​ចេញ​ទៅ​បំពេញ​កាតព្វកិច្ច​យោធា គឺ​រូប​គេ​ចង់​ចាក​ចេញ​ទៅ​ដោយ​ស្ងប់​ស្ងាត់ មិន​ចង់​ធ្វើ​កម្មវិធី​លា​អ្នក​គាំទ្រ​អ្វី​ច្រើន​នោះ​ទេ ព្រោះ TOP គិត​ថា​វា​មិន​មែន​ជា​រឿង​ដែល​វិសេស​វិសាល​​នោះ​ទេ​សម្រាប់​ខ្លួន​ទើប​គេ​ទាម​ទា​មិន​ព្រម​រៀប​ចំ​កម្មវិធី​​អ្វី​ទាំង​អស់។

ជាមួយ​គ្នា​នោះ​ដែរ​ផលិតកម្ម YG ជា​ជម្រក​របស់​ BIGBANG បាន​ចេញ​សេចក្ដី​ប្រកាស​ពី​គោល​បំណង​ធំ​របស់​ TOP ដែល​ចង់​ចាក​ចេញ​ទៅ​ស្ងាត់ៗ​នេះ​ដែរ និង​ព្រម​គោរព​តាម​ការ​សម្រេច​ចិត្ត​គ្រប់​យ៉ាង​របស់​ម្ចាស់​បទ "Doom DaDa” ផង​ដែរ។ ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​តូច​​មិន​បាន​ស្ដាប់​នោះ​ទេ​ ពួក​គេ​បាន​បង្ក​ចលាចល​នៅ​ទី​សាធារណៈ ក៏​ដូច​ជា​កន្លែង​ហាត់​យោធា​ផ្ទាល់​ ដោយ​ពួក​គេ​លើក​បដា​ផ្សេង​ៗ​ និង​បង្ហោះ​ប៉េង​ប៉ោង​​ជា​ច្រើន ដែល​​ផ្ទុយ​ពី​បំណង​របស់​ TOP ចង់​បាន​ភាព​ស្ងប់​ស្ងៀម​ក្នុង​រយៈពេល​២​ឆ្នាំ ទៅ​​បំពេញ​កាតព្វកិច្ច​៕​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ Samedy

អត្ថបទពេញនិយម