អ៉ីអន​មុន​នេះបន្តិច៖ វេជ្ជបណ្ឌិត​ជំនាញ​​​​ប្រាប់​​ពី​វិធី​បំបាត់​​មុន​ និង​​​មាន​​​ការ​ប្រគំ​តន្ត្រី​​យ៉ាង​​រ៉ូមែនទិច

  • 2017-02-13 13:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់​មិញ​នេះ នៅ​អ៊ីអន មាន​កម្មវិធី​មួយ​ផ្អើល​ជាន់​ផ្ទាល់​ដី ដោយ​មាន​វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​សើ​ស្បែក​មក​បក​ស្រាយ​ពី​បញ្ហា​មុខ​មុន និង​វិធី​បំបាត់​មុន ព្រម​ទាំង​មាន​ក្រុម​ចម្រៀង Original Song មក​ច្រៀង​ពេញ​ឆាក​តែ​ម្ដង។

នេះ​ជា​ឱកាស​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​ថែរក្សា​ស្បែក​ និង​មាន​បញ្ហា​ស្បែក​មុខ​ទាំងអស់​ ព្រោះ​រយៈ​ពេល ២ ថ្ងៃ​នេះ ១៣-១៤ កុម្ភៈ អ្នក​ជំនាញ​​ស្បែក​មុខ​របស់​ផលិត​ផល​ ផនស៍ អាកនេក្លៀ កំពុង​​ប្រាប់​ពី​វិធី​ថែរក្សា​ស្បែក​ និង​ដោះ​ស្រាយ​បញ្ហា​មុនមានប្រសិទ្ធភាពយ៉ាង​ឆាប់រហ័ស​។ កាន់តែ​ពិសេស គឺ​មាន​ផ្តល់​ជូន​ផលិតផល ​Pond's Acne Clear ជាកាដូថ្ងៃ Valentine ទៀតផង។

ព្រឹត្តិការណ៍ដ៏រន្ទឺ​ប្រចាំ​ផ្សារ​ទំនើបអ៉ីអន​មួយ​នេះ​ ​ទាក់ទាញ​អ្នក​ចូល​រួម​បាន​រាប់រយអ្នកដែល​មានទាំងបុរស និង​ស្រ្តី ដោយ​​សារ​ក្រៅ​ពី​មានការ​ពិភាក្សាលើបញ្ហា​ផ្ទៃមុខ ក៏នៅមានកម្មវិធី​ពិសេស​ជាច្រើនទៀត​ដូចជា​៖

  • ការបកស្រាយ​ពី វេជ្ជបណ្ឌិត​ យីន វឌ្ឍី អ្នក​ឯកទេស​ខាងរោគសើស្បែក
  • ការ​ផ្តល់ជូន​ដោយឥតគិត​ថ្លៃ​នូវ​ផលិតផល​​ ផនស៍ អាកនេក្លៀ ដែល​មានប្រសិទ្ធភាពខ្ពស់ក្នុង​ការ​កម្ចាត់​មុន
  • ការ​លេង​ហ្គេម​សប្បាយៗ​ និង​បាន​រង្វាន់​ជា​ច្រើន​
  • ថតរូបលេង​ក្នុង​ឆាក​ថ្នាក់រៀន​ដូចក្នង​រឿង​ «មុនស្នេហ៍ប្រធានថ្នាក់តូច​»
  • ថតរូប​យក​ភ្លាម​ ដោយ​ Pond's Photo booth

កម្មវិធីនេះ​ ធ្វើ​នៅ​ផ្សារទំនើបអ៉ីអន​ជាន់​ផ្ទាល់​ដី Lively Plaza ចាប់ផ្តើមតាំង​ពីពេល​ព្រឹកម៉ោង ១០ ដល់​ម៉ោង ៩ យប់ ខណៈ​ស្អែក​នេះ​ជា​ថ្ងៃចុងក្រោយ​ ជាមួយកម្មវិធីដ៏ពិសេស​មួយ​ទៀត គឺ​ជួប​ជាមួយ​តួ​អង្គ​សំខាន់​ទាំង៤ រូប ក្នុង​រឿ​ង​ «មុនស្នេហ៍ប្រធានថ្នាក់​តូច»៕

​នាំ​មក​ជូន​ដោយ ផនស៍ អាកនេក្លៀរ ហ៊្វូម​លាង​មុខ​កម្ចាត់​មុន​ឃើញ​ប្រសិទ្ធ​ភាព​យ៉ាង​ឆាប់​រហ័ស

អត្ថបទ៖ លីដា