ឌូតឺតេ ចង់ស្នើច្បាប់ដាក់ពន្ធនាគារកុមារចាប់ពីអាយុ ៩ឆ្នាំឡើងទៅ
- 2017-02-14 04:58:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេ ចង់ស្នើច្បាប់ដាក់ពន្ធនាគារកុមារចាប់ពីអាយុ ៩ឆ្នាំឡើងទៅ
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គូ ឌូតឺតេ កំពុងគ្រោងបន្ថយអាយុឧក្រិដ្ឋជនពី១៥ឆ្នាំ មកនៅត្រឹម៩ឆ្នាំ និងយកទោសប្រហារជីវិតមកប្រើឡើងវិញ។
ការស្នើច្បាប់របស់ឌូតឺតេ បានធ្វើឲ្យតំណាងអង្គការមូលនិធិរបស់អង្គការសហប្រជាជាតិសម្រាប់កុមារ (Unicef ) ប្រចាំទីក្រុងម៉ានីលលោកស្រី Lotta Sylwander រិះគន់ខ្លាំងដោយចាត់ទុកថាជាសកម្មភាពខុសច្បាប់គ្រប់កាលៈទេសៈ។ លោកស្រីអះអាងថា "ប្រសិនបើពួកគេធំឡើង ចំណាយពេលយុវវ័យនៅតែក្នុងពន្ធនាគារ ពួកគេភាគច្រើននឹងខូចអនាគតអស់មួយជីវិត។ ក្មេងអាយុ៩ឆ្នាំ គឺពិតជាមិនអាចយល់ពីផលលំបាកនៃឧក្រិដ្ឋកម្មបានឡើយ បើក្មេងពាក់ព័ន្ធនឹងគ្រឿងញៀនមានតែមនុស្សធំទេជាអ្នកនៅពីក្រោយខ្នងដែលបានប្រើក្មេងតាមផ្លូវជាអាយ៉ងក្នុងការទិញលក់។"
បច្ចុប្បន្នហ្វីលីពីនបានរាប់ចាប់ជាឧក្រិដ្ឋជន គឺត្រូវមានអាយុ១៥ឆ្នាំឡើងទៅ ដែលធ្វើឲ្យមន្ត្រីរបស់លោកឌូតឺតេ ត្រូវបន្ថយអាយុមកត្រឹម៩ឆ្នាំ ដើម្បីជាផ្នែកមួយឲ្យយុទ្ធនាការបោសសម្អាតគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព។ សេចក្ដីពង្រាងច្បាប់មួយទៀតក៏កំពុងស្ថិតក្នុងដំណាក់កាលពិចារណាដែរ គឺយកទោសប្រហារជីវិតមកប្រើប្រាស់ឡើងវិញ។ ចំណែកអ្នកនយោបាយជាច្រើនរូប បានប្រឆាំងការអនុម័តច្បាប់នេះ ព្រោះវាអាចនាំឲ្យកុមារតូចៗនឹងត្រូវជាប់ទោសប្រហារជីវិតមិនខាន។
ការស្នើពេលនេះ បន្ទាប់ពីនគរបាលជាតិហ្វីលីពីនបង្ហាញទិន្នន័យថាជិត២% នៃឧក្រិដ្ឋជនគ្រប់រូបភាពក្នុងប្រទេស គឺប្រព្រឹត្តដោយកុមារអាយុក្រោម១៥ឆ្នាំ៕