Nikon ឈប់ផលិតម៉ូដែល DL ព្រោះតម្រូវការធ្លាក់ចុះ
- 2017-02-14 11:32:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nikon ឈប់ផលិតម៉ូដែល DL ព្រោះតម្រូវការធ្លាក់ចុះ
ចន្លោះមិនឃើញ
Nikon ប្រកាសផ្អាកផលិតម៉ូដែល DL ដែលទើបបង្ហាញខ្លួនកាលពីឆ្នាំមុន ក្រោមលក្ខណផលិតចំណាយច្រើន និងអោនភាពទីផ្សារកាមេរ៉ាពិភពលោក។
DL ជាម៉ូដែលកាមេរ៉ាដែល Nikon ផលិតយ៉ាងពិសេសសម្រាប់អ្នកចូលចិត្តកាមេរ៉ាកម្រិតជំនាញដែលមានតួខ្លួនតូចងាយយកតាមខ្លួន។ ដោយ DL មានបែកចែកជាង ៣ ជម្រើសដូចជា DL 18-50 f/1.8 - 2.8, DL 24-85 f/1.8 - 2.8, និង DL 24-500 f/2.8 - 5.6។
ការផ្អាកផលិតកាមេរ៉ាម៉ូដែលនេះ Nikon បង្ហាញថា DL ត្រូវផលិតមានគុណភាពខ្ពស់លើសកាមេរ៉ា compact ដែលមានលើទីផ្សារបច្ចុប្បន្ន ប៉ុន្តែដោយការចំណាយលើការផលិត មិនឆ្លើយតបស្ថានភាពទីផ្សារ ទើបក្រុមហ៊ុនសម្រេចផ្អាកតែម្ដង៕