ស្ដែង​! រក​ឃើញ​ត្រសក់​ទៀត​ បន្ទាប់​ពី​​បញ្ចាំង​រឿង​ "Fifty Shades Darker”

  • 2017-02-15 07:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងភាពយន្ត The Hayden Orpheum Cinema ទី​តាំង​នៅ​ទីក្រុង​  Sydney ប្រទេស​អូស្ត្រាលី បាន​រក​ឃើញ​​ត្រសក់​មួយ​ផ្លែ បន្ទាប់​ពី​បញ្ចាំង​រឿង​ស្នេហា "Fifty Shades Darker”។

ក្រុម​ការងារ​បាន​បង្ហោះ​រូប​ត្រសក់​នោះ​​ចូល​ក្នុង​បណ្ដាញ​សង្គម​ ដើម្បី​ប្រាប់​រឿង​ដ៏​ហួសចិត្ត​នេះ​ទៅ​កាន់​ពិភពលោក។ ក្រោយ​ពី​ឃើញ​រូប​នេះ​ មាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាំ​គ្នា​ចាប់​អារម្មណ៍ ហេតុ​អ្វី​បាន​ជា​បុគ្គលិក​នោះ​កាន់​ត្រសក់​ដោយ​គ្មាន​អ្វី​ទ្រាប់​អីចឹង​ ព្រោះ​ពួក​គេ​គិត​យល់​ដល់​ន័យ​ស៊ី​ជម្រៅ​មួយ។​

អ្នក​លេង​ម្នាក់​បាន​បញ្ចេញ​មតិ​ខ្លួន​ថា៖"អ្នក​កាន់​វា ដោយ​គ្មាន​ពាក់​ស្រោម​ដៃ​?។ ក្រុម​ការងារ​រក​កុន​បាន​តប​វិញ​ថា៖ "ភ្លាម​ៗ​ពេក សោកស្ដាយ​ណាស់"។ អ្នក​ខ្លះ​យល់​ថា ប្រហែល​ជា​គេ​យក​ញ៉ាំ​ដើម្បី​សុខភាព​ទេ​ដឹង? តាម​ពិត​នេះ​មិនមែន​ជា​រឿង​ថ្មីទេ ពេល​កន្លង​ទៅ​​ នៅ​រោងភាពយន្ត​ផ្សេង​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ ក៏​បាន​រក​ឃើញ​​ត្រសក់​ពីរ​ផ្លែ​​មាន​ពាក់​ស្រោម​អនាម័យ ក្រោយ​​បញ្ចាំង​រឿង​ "Fifty Shades Darker” ដូច​គ្នាដែរ។

"Fifty Shades Darker” ជា​រឿង​បែប​រ៉ូមែនទិក​សម្បូរ​ឈុត​ស្រើបស្រាល និង​ជា​រឿង​សម្រាប់​គូ​ស្នេហ៍។ វា​បាន​ចេញ​​លើ​រោងកុន​អាមេរិក​នៅ​ថ្ងៃ​ទី ២ ខែ កុម្ភៈ ឆ្នាំ​ ២០១៧​ កន្លង​ទៅ​នេះ៕

ទស្សនា Trailer

​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី