ត្រាំ ធ្លាប់បរាជ័យគម្រោងសង់នាវាស្អាតបំផុតលើលោក ព្រោះមូលហេតុនេះ
- 2017-02-15 03:50:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ ធ្លាប់បរាជ័យគម្រោងសង់នាវាស្អាតបំផុតលើលោក ព្រោះមូលហេតុនេះ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ធ្លាប់មានគម្រោងសាងសងនាវាលក្ខណៈឯកជនស្អាតជាងគេបំផុតក្នុងលោកកាលឆ្នាំ១៩៩៣ ដោយដាក់ឈ្មោះថា «Trump Princess» ប៉ុន្តែគម្រោងនេះត្រូវបាត់ស្រមោលទៅវិញដោយសារមូលហេតុគួរឲ្យសោកស្ដាយខាងក្រោម។
នាវាប្រណិតនេះត្រូវបានឌីហ្សាញរួចរាល់ហើយជាមួយក្ដីសង្ឃឹមខ្ពស់ថានឹងអាចកើតមានឡើងមែន។ កាលនោះ Trump បានចាយប្រាក់ឲ្យក្រុមហ៊ុនសាងសង់នាវាប្រមាណជាង១៧ម៉ឺនដុល្លារ សម្រាប់ឌីហ្សាញ ជាមួយប្រវែងនាវា១២៨ម៉ែត្រ។
ការឌីហ្សាញដ៏ស្មុគស្មាញរបស់នាវាខាងលើ ត្រាំបានរៀបរាប់ថា Trump Princess នឹងក្លាយជានាវាស្អាតបំផុតក្នុងលោកដោយវាមានកម្ពស់៤ជាន់ កន្លែងចតឧទ្ធម្ភាគចក្រ កន្លែងសាឡុងអង្គុយ អាងហែលទឹក អាងត្រាំទឹកក្ដៅឧណ្ហៗ និងលើនាវាតុបតែងដោយដើមត្នោត។ គម្រោងត្រូវបានផ្អាកក្រោយដូណាល់ ត្រាំ ជួបបញ្ហាសេដ្ឋកិច្ចអស់ប្រាក់ពេលនោះ។
គម្រោងឌីហ្សាញឡើងដោយក្រុមអ្នកជំនាញឌីហ្សាញនាវាអេស្ប៉ាញ Oliver Design ហើយគម្រោងមិនដំណើរការ ពួកគេក៏បញ្ចេញរូបថតទាំងនោះឲ្យមើល។ ក្នុងសំបុត្ររបស់ត្រាំផ្ញើទៅឲ្យក្រុមហ៊ុនឌីហ្សាញសរសេរថា «ខ្ញុំចាប់អារម្មណ៍នឹងការសាងសង់នាវាប្រវែង ៤២០ហ្វីត (១២០ម៉ែត្រ) នៅពេលបញ្ចប់វាមិនត្រឹមតែជានាវាជិះកម្សាន្តធំជាងគេបំផុតក្នុងលោកនោះទេ ថែមទាំងស្រស់ស្អាតជាងគេទៀតផង។ ការឌីហ្សាញនាវា ដែលលោកបានបង្ហាញខ្ញុំ គឺស្អាតណាស់។ ខ្ញុំជឿថាប្រសិនបើវាអាចកើតឡើងមែន វានឹងចូលរួមចំណែកជាមួយមនុស្សជាច្រើនក្នុងគម្រោងរួមទាំងប្រទេសអេស្ប៉ាញរបស់អ្នកផងដែរ។»
ពេលគម្រោងត្រូវបានរំសាយចោល លោក Oliver បានរកឃើញថាមហាសេដ្ឋីជំនួញត្រាំ កំពុងរងគ្រោះដោយសារក្ស័យធនក្នុងការបើកសណ្ឋាគារ Plaza Hotel ក្នុងទីក្រុងញូវយ៉ក ដោយមានបំណុលជាង ៥៥០លានដុល្លារអាមេរិក៕