ទៅ​ភ្នំ​ហើយ! ទីផ្សារ​ BlackBerry ធ្លាក់​ដល់​ ០%

  • 2017-02-16 02:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​វិភាគ​ Gartner បាន​បញ្ចេញ​ស្ថិតិ​ថ្មី​មួយ​បង្ហាញ​ពី​ទំហំ​ទីផ្សារ​​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ស្មាតហ្វូន​ប្រចាំ​​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៦ ដែល​បង្ហាញ​ថា​​ទីផ្សារ​ប្រព័ន្ធ​ប្រតិបត្តិការ​ BlackBerry ធ្លាក់​ចុះ​ដល់​ ០,០% ឯណោះ។

​តាម​តារាង​បង្ហាញ​ថា​​ស្មាតហ្វូន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ BlackBerry​ លក់​ចេញ​បាន​តែ​ប្រមាណ​​ ២០៧ ៩០០ គ្រឿង​ប៉ុណ្ណោះ ដែល​ស្មើ​នឹង​ ០,០% នៃ​ទំហំ​ទីផ្សារ​សរុប។ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​ ២០១៥ គឺ​លក់​ចេញ​បាន​ប្រមាណ​ ៩០៦ ៩០០ គ្រឿង​ ស្មើ​នឹង​ ០,២% នៃ​ទំហំ​ទីផ្សារ។

មិន​មែន​តែ​ BlackBerry ទេ​ដែល​ធ្លាក់​ចុះ​នោះ​សូម្បី​តែ​ស្មាតហ្វូន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows ក៏​ធ្លាក់​ចុះ​ដល់​ ០,៣% ដោយ​លក់​​ស្មាតហ្វូន​បាន​​ប្រមាណ​ ១,០៩ លាន​គ្រឿង។ ធៀប​នឹង​ឆ្នាំ​មុន​​លក់​ចេញ​បាន​ដល់​ ៤,៣៩ លាន​គ្រឿង​ ស្មើ​នឹង​ ១,១% នៃ​ទំហំ​ទីផ្សារ។

ដោយ​ឡែក​ចំនួន​លក់​ចេញ​របស់​​ស្មាតហ្វូន​​ប្រើ​ប្រព័ន្ធ​ប្រតិបតិ្តការ​ Android និង iOS នៅ​តែបន្ត​កើន​ឡើង​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៦ កន្លង​ទៅ៕​​

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី