ទ្រាំលែងបាន អេ ភូថង ថតរូបបង្ហោះពីរសន្លឹក ហើយស្រែកថា អយុត្តិធម៌
- 2014-09-19 21:51:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រាំលែងបាន អេ ភូថង ថតរូបបង្ហោះពីរសន្លឹក ហើយស្រែកថា អយុត្តិធម៌
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់ល្បីឈ្មោះ និងអាជ្ញាកណ្ដាល ចៅក្រុម គ្រូបង្វឹកប្រដាល់លោក អេ ភូថងបានសរសេរលើទំព័រ Facebook របស់ខ្លួនថា អយុត្តិធម៌ និងបានបង្ហោះរូបថតពីរសន្លឹកថែមទៀតកាលពីយប់មិញ។
លោកបានសរសេរថា ៖«អយុត្តិធម៌ណាស់សិស្សខ្ញុំវ៉ៃ ខ្ញុំប្រាប់អត់បានទេ តែខាងគេពាក់ដល់ទៅសប្រាប់បានជួយគិតខ្ញុំផង។ លោកពូជួយមើលផង»។ បន្ថែមលើការសរសេរនេះលោកបានបង្ហោះរូបថតពីរសន្លឹកដែលមានមួយសន្លឹកគឺលោកអាជ្ញាកណ្តាលម្នាក់ ពាក់អាវសឈរនៅក្បែរសង្វៀន និងមួយសន្លឹកទៀតគឺកីឡាករពីរនាក់វាយគ្នាលើសង្វៀន។
ពាក់ព័ន្ធនឹងករណីនេះលោក អេ ភូថង បានពន្យល់ប្រាប់ថា ពេលលោកធ្វើជាចៅក្រម និងអាជ្ញាកណ្ដាល លោកអត់អាចណែនាំកូនសិស្សរបស់គាត់នៅសង្វៀនបានទេ ប៉ុន្តែមានចៅក្រម ឬអាជ្ញាកណ្ដាលខ្លះអាចទៅឈរណែនាំកីឡាករកំពុងប្រកួតលើសង្វៀនបាន។
លោកថា ៖«តឹងចិត្តពេក ថតបង្ហោះលេងឲ្យធូរចិត្តខ្លះ ព្រោះទ្រាំលែងបានហើយ»។ ទោះបីជាយ៉ាងណាលោកអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹករូបនេះមិនបានបញ្ជាក់លំអិត ឬលើកចំឈ្មោះលើអាជ្ញាកណ្តាល និងចៅក្រមរូបណាទេ។
តាមបទបញ្ជារបស់សហព័ន្ធកីឡាប្រដាល់កម្ពុជាមិនអនុញ្ញាតឲ្យចៅក្រម ឬអាជ្ញាកណ្តាលណាម្នាក់ទៅឈរណែនាំដល់កីឡាករដែលកំពុងប្រកួតនៅលើសង្វៀនទេ លើកលែងតែពួកគាត់មិនបានធ្វើជាអាជ្ញាកណ្ដាល ឬចៅក្រម ហើយនាំសិស្សទៅប្រកួតតែប៉ុណ្ណោះ៕
យល់យ៉ាងណាដែរករណីបែបនេះ?
អត្ថបទ៖ ជាន ចាន់រ៉ា