ឡូយ! សូម្បីតែ តាក់ម៉ា ក៏ចូលរួមដឹកនាំរឿងរបស់ Angelina Jolie ដែរ
- 2017-02-16 07:21:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយ! សូម្បីតែ តាក់ម៉ា ក៏ចូលរួមដឹកនាំរឿងរបស់ Angelina Jolie ដែរ
ចន្លោះមិនឃើញ
តារាចម្រៀង តាក់ម៉ា បានសម្រេចផ្អាកច្រៀងមួយរយៈដើម្បីប្រឡូកក្នុងវិស័យភាពយន្ត ក្នុងនោះនាងក៏បានចូលរួមធ្វើជាជំនួយការអ្នកដឹកនាំរឿងហូលីវូដ "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" របស់ Angelina Jolie ដែលជាគម្រោងរបស់ CFC នាំយកផលិតករបរទេសមកផលិតនៅរឿងស្រុកខ្មែរ។
តាក់ម៉ា ជាជំនួយការអ្នកដឹកនាំបន្ទាប់ពីទី៣ មានតួនាទីជាអ្នកមើលថែ និងកាន់តួធំៗ៩នាក់ ដែលត្រូវចេញឬចូលសម្ដែងនៅពេលណា។ ក្នុងនោះបានជាម្ចាស់បទ "គេមានសិទ្ធ" បានចូលរួមជាជំនួយការដឹកនាំរឿងនេះ ដោយសារនាងជាបុគ្គលិក Delight និងធ្លាប់ទៅរៀនវគ្គផលិតភាពយន្តនៅអង់គ្លេសរយៈពេល៣ខែ ហើយធ្លាប់ជាអ្នកធ្វើតេស្តរើសតួនៅ CFC បន្ទាប់មកមេបានបញ្ចូនពាក្យស្នើសុំដាក់រូបនាងទៅខាង CFC ដើម្បីជាជំនួយការក្នុងរឿងខាងលើ ក្រោយមកនាងក៏បានជាប់តែម្តង។
នាមជាតំណាង១ក្នុងចំណោម២នាក់របស់ Delight តាក់ម៉ា ពិតជាសប្បាយចិត្តដែលមានចំណែកក្នុងខ្សែភាពយន្តមួយនេះ៖ "បងមានអារម្មណ៍សប្បាយចិត្តមែនទែន ដែលស្នាដៃបងធ្វើទៅហើយអាចធ្វើឲ្យខ្មែរមានមុខមានមាត់លើឆាកអន្តរជាតិ ហើយក៏អគុណដល់ Angelina Jolie ដែរ ដែលធ្វើឲ្យពិភពលោកស្គាល់ថានេះគឺជារឿងរ៉ាវរបស់ខ្មែរ"។ នាងបន្តថា មានបុគ្គលិកខ្មែរយើងមកពីច្រើនច្រកមែនទែនសម្រាប់រឿងនេះ ហើយក៏អត់នឹកស្មានដែរថាខ្លួនអាចចូលរួមធ្វើការជាមួយកុននេះដែរ ព្រោះនាងមិនមានស្គាល់អ្នកណានៅ CFC ឡើយ។
បញ្ជាក់ផងដែរថា កន្លងមកស្នាដៃរបស់នាងក្នុងភាពយន្តមានដូចជារឿង "ដីបំណះថ្មី" ជាប្រភេទ TV Drama ចំនួន ២ ស៊េរី ដែលចាក់បញ្ចាំងនៅប៉ុស្តិ៍ MYTV៕