Lamborghini​ ​៦ ០០០​ ​គ្រឿង​ត្រូវ​ប្រមូល​ចូល​វិញ​ក្រោយ​ផ្ទុះ​ឆេះ​ ​៧​ ​គ្រឿង

  • 2017-02-17 02:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lamborghini​ ​ទើប​ធ្វើ​ការ​ប្រមូល​ចូល​វិញ​នូវ​រថយន្ត​របស់​ពួក​គេ​ដល់​ទៅ​រាប់​ពាន់​គ្រឿង​ ​ក្រោយ​រក​ឃើញ​ថា​មាន​ ​៧​ ​គ្រឿង​ជុំវិញ​ពិភពលោក​ផ្ទុះ​ឆេះ​ពេល​កំពុង​បើកបរ។

Aventador LP-700-4

ម៉ូដែល​ត្រូវ​ប្រមូល​ចូល​វិញ​មាន​ដូច​ជា​ ​Aventador​ ​តម្លៃ​ ​៤០​ ​ម៉ឺន​ដុល្លារ​ ​ចំនួន​ ​៦ ០០០​ ​គ្រឿង​ ​និង​ម៉ូដែល​ ​Veneno​ ​តម្លៃ​ ​៤​ ​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង​មួយ​ចំនួន។

Veneno

បញ្ហា​នេះ​អាជ្ញាធរ​សុវត្ថិភាព​ផ្លូវ​ល្បឿន​លឿន​របស់​អាមេរិក​បង្ហាញ​ថា​ ​មក​ពី​ធុង​សាំង​របស់​រថយន្ត​ទាំង​នោះ​នៅ​ក្បែរ​ម៉ាស៊ីន​ពេក​ ​ទើប​បង្កើត​ជា​អណ្ដាត​ភ្លើង​ពេល​បើកបរ។ ដោយ​ឡែក​ចំពោះ​ឧបទ្ទវហេតុ​ ​៧​ ​ករណី​ដែល​កើត​លើ​ ​Lamborghini​ ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​បើកបរ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី