អស់​ទាស់! Gameiro ស៊ុត​​ហែតទ្រីក​​ឲ្យ Atletico យប់​មិញ​​បំបែក​​កំណត់ត្រា​​ក្នុង​លីក​​មួយ

  • 2017-02-19 03:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ស្លាបស្ដាំ Kevin Gameiro របស់​​ក្រុម​ Atletico Madrid រក​បាន​បីគ្រាប់​ម្នាក់​ឯង(hat-trick) ជា​លើក​ទី ៤ ក្នុង​អាជីព​​ជួយ​​ឲ្យ Atletico Madrid លត់ Sporting ៤-១ កាល​ពី​យប់​មិញ។

ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​បារាំង​ដែល​ស៊ុត​បាន​បី​គ្រាប់​ឲ្យ Atletico Madrid រូប​នេះ​ បាន​បំបែក​កំណត់​ត្រា​ក្នុង​លីគ​កំពូល​អេស្ប៉ាញ Laliga ដោយ​ប្រើ​រយៈពេល​​តែ ៤ នាទី ៤៤ វិនាទីលឿន​ជាង ២ វិនាទី​​ដែល​ធ្លាប់​ធ្វើ​បាន​​ដោយ​​កីឡាករ David Villa ពេល​ Valencia ប៉ះ​ជាមួយ Athletic Bilba កាល​ពី​ឆ្នាំ ២០០៦។

ក្នុង​ការប្រកួតដ៏ស្វិតស្វាញ​ជាមួយ​ក្រុម​​ Sporting យប់​មិញ រយៈពេល​៤៥ នាទី​ដំបូង​មិន​អាច​រក​គ្រាប់​បាល់​បាន​នោះ​ទេ ចូល​តង់​ទីពីរ​​នាទីខ្សែ​ប្រយុទ្ធ Yannick Carrasco ស៊ុត​បាន​១​គ្រាប់ ប៉ុន្តែ​វាយបកវិញលឿនៗដោយ​កីឡាករ Sergio Alvarez របស់ Sporting​ ដល់​នាទី ៦២ Gameiro បាន​ប្ដូរ​ចូល​ជំនួស​មិត្ត​រួម​ក្រុម​ Angel Correa ដែល​ដូរ​ចេញ​​ រហូត​ដល់​នាទី ៨០ ទើប​ខ្សែ​បម្រើ​រូប​នេះ​រក​បាន​គ្រាប់​ទី ២ នាំ​មុខ​​និង​បន្ថែម​២ គ្រាប់​ទៀត​​​នៅ​នាទី ៨១ និង ៨៥៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី