ពេល​បើក​កាត់​ទឹក​ ​Audi​ ​ធន់​ជាង​ ​BMW

  • 2017-02-20 03:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​មួយ​ប្រមាណ​ ​១៩​ ​វិនាទី​បាន​បង្ហាញ​ថា​រថយន្ត​ ​Audi​ ​ម៉ូដែល​ ​A6​ ​អាច​បើក​កាត់​ទឹក​ជម្រៅ​ជាង​កន្លះ​ម៉ែត្រ​បាន​យ៉ាង​ធម្មតា​ ​ខណៈ​ ​BMW​ ​ម៉ូដែល​ ​4-Series Coupe, 5-Series​ ​និង​ ​6-Series​ ​មិន​អាច​ដំណើរការ​បាន។

ក្រោយ​មើល​វីដេអូ​នោះ​ ​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ជា​ច្រើន​បាន​កោត​សរសើរ​ចំពោះ​ប្រព័ន្ធ​ ​Quattro​ ​របស់​ ​Audi​ ​ដែល​ជា​បច្ចេកវិទ្យា​បើកបរ​កង់​ទាំង​ ​៤​ ​ AWD​ ​(All Wheel Drive)​ ​បាន​គ្រប់​កាលៈទេសៈ​ ​ជា​ពិសេស​ស្ថានភាព​ទឹក​លិច។

Audi A6 2017

ដោយ​ឡែក​យោង​តាម​វីដេអូ​ខាង​លើ​ ​មតិ​ជា​ច្រើន​លើក​ឡើង​ថា​នេះ​មិន​មែន​មក​ពី​បញ្ហា​បច្ចេកវិទ្យា​អូស​កង់​ទាំង​ ​៤​ ​xDrive​ ​របស់​ ​BWM​ ​នោះ​ទេ​ ​ពោល​គឺ​បណ្ដាល​មក​ពី​ប្រព័ន្ធ​អគ្គិសនី​ដ៏​ស្មុគស្មាញ​នៃ​កំពូល​រថយន្ត​របស់​អាល្លឺម៉ង់​នេះ៕

BMW​ ​4-Series Coupe

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ