ហេតុអ្វី អ៊ឹង លួង សម្រេចចិត្តដាក់ចំណងជើង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ"?
- 2017-02-20 05:01:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វី អ៊ឹង លួង សម្រេចចិត្តដាក់ចំណងជើង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ"?
ចន្លោះមិនឃើញ
ការចងចាំដ៏ឈឺចាប់នៃការបែកបាក់ក្រុមគ្រួសាររបស់កុមារី អ៊ឹង លួង កំឡុងសម័យរបបខ្មែរក្រហម ជាពិសេសពេលដែលឪពុកអ្នកស្រី ត្រូវបានគេយកទៅ សម្លាប់នោះ ធ្វើឲ្យបេះដូងកុមារភាពមួយនេះ ត្រូវប្រេះបែកខ្ទេចខ្ទី រហូតមិនអាចបំភ្លេចបាន។ កុមារភាពជាការចងចាំមួយដ៏អស្ចារ្យ ដូច្នេះទើបអ្នកស្រី អ៊ឹង លួង សម្រេចចិត្តថាដាក់ចំណងជើង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ"។
ចំណងជើងនៃរឿងនេះពីដំបូងឡើយ អ្នកស្រី អ៊ឹង លួង ចង់សរសេរពាក់ព័ន្ធនឹងបងស្រី ដែលស្លាប់មុនគេ ដោយសារទទួលទានចំណីខុស ពេលនោះអ្នកស្រីមិនបានឃើញផ្ទាល់ភ្នែកអំពីការស្លាប់នេះឡើយ។ ដូច្នេះរឿងនេះ អ៊ឹង លួង គិតថា អ្នកស្រីអាចកាត់ចិត្តបាន ហើយអាចនៅមានឪពុកម្តាយមើលថែរក្សា ។
ប៉ុន្តែពាក់ព័ន្ធនឹងករណីលោក ឪពុកស្លាប់ ធ្វើឲ្យអ្នកស្រីស្ទើរតែប្រេះបែកបេះដូងជាពីរ បេះដូងកុមារភាពដែលបានដឹងថាលោកឪពុកត្រូវគេសម្លាប់ វាឈឺចាប់រកស្មានមិនត្រូវ មិនដឹងថារកពឹងអ្នកណាបាន បើជំហរគ្រួសារបានចាកចោលរូបអ្នកស្រីបាត់ទៅហើយ។
អ៊ឹង លួង ជឿជាក់ថាមិនមែន មានតែអ្នកស្រីម្នាក់នោះទេ ដែលជួបប្រទះរឿងរ៉ាវស្រដៀងគ្នានៃការបាត់បង់ក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន ញាតិមិត្ត សូមឲ្យរឿងនេះជាចំណែកមួយនៃការចងចាំមួយ ហើយសូមឧទ្ទិសស្នាដៃនេះជូនប្រជាពលរដ្ឋខ្មែរ ដែលបានបាត់បង់ជីវិតសម័យកាលនោះ។
មកស្ដាប់ការសម្ភាសន៍រវាងក្រុមការងារ Sabay ជាមួយអ្នកស្រី អ៊ឹង លួង៖