iPhone 7 លេង​ពណ៌​ក្រហមស្រស់ និង​ iPad ថ្មី​ ៤ នឹង​ចេញ​នៅ​ខែ​មីនា​

  • 2017-02-21 02:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វិបសាយ​ Mac Otakara បាន​ឲ្យ​ដឹង​ថា​ Apple នឹង​ប្រារព្ធ​កម្មវិធី​​នៅ​ខែ​មីនា​ដើម្បី​បង្ហាញ​ចេញ​ iPad Pro ជំនាន់​ថ្មី ៤ ម៉ូដែល, iPhone 7/7 Plus ពណ៌​ថ្មី និង iPhone SE ដែល​ផ្ដល់​ជម្រើស​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ថ្មី។

សម្រាប់​ iPad Pro ទាំង​ ៤ ម៉ូដែល​រួម​មាន​ប្រភេទ​អេក្រង់​ ៧,៩ អ៊ីញ ៩,៧ អ៊ីញ ១០,៥ អ៊ីញ និង ១២,៩ អ៊ីញ ដោយ​ប្រភេទ​អេក្រង់​ ១០,៥ អ៊ីញ​ទាល់​តែ​ខែ​ឧសភា​ទើប​ចេញ​លក់​ ចំណែក​បី​ប្រភេទ​ទៀត​​មាន​លក់​ចាប់​ពី​ខែ​មីនា​ត​ទៅ។

អំពី​ iPhone 7/7 Plus ឯណោះ​វិញ​​នឹង​មាន​បន្ថែម​ជម្រើស​ថ្មី​គឺ​​ពណ៌​ក្រហម​ ចំណែក​ iPhone SE នឹង​មាន​បន្ថែម​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១២៨ GB បន្ថែម​ពី​លើ​ជម្រើស​ទំហំ​ ១៦ GB និង ៦៤ GB៕​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង