Barcelona ​ចាប់​អារម្មណ៍​អ្នកចាត់ការ​នៅ​ EPL ​៣​នាក់ ​ដើម្បី​ជំនួស​​​ Enrique

  • 2017-02-21 02:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ្នក​មាន​បុណ្យ​ FC Barcelona ​កំពុង​ចាប់​អារម្មណ៍​​​លើ​​អ្នកចាត់ការ​ក្រុម​​នៅ​ English Premier League ​ចំនួន​៣​នាក់ ​ដែល​​អាច​នឹង​ទៅ​ដឹក​នាំ​​​ក្រុម​ Barca ​​នៅ​រដូវ​​កាល​ក្រោយ​ ជំនួស​តំណែង​​អ្នកចាត់ការ​បច្ចុប្បន្ន Luis Enrique។

Luis Enrique អ្នកចាត់ការ​ក្រុម​ Barcelona បច្ចុប្បន្ន

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ ​Enrique ​កំពុង​តែ​មាន​សម្ពាធ​ពី​អ្នកគាំទ្រ​ក្រុម​ Barcelona ​ខ្លាំង ដែល​អាច​នឹង​ត្រូវ​ចាក​ចេញ​ ក្រោយ​ចប់​រដូវ​កាល​នេះ​​ បន្ទាប់​ពី​ដឹក​នាំ​ក្រុម​​ពុំ​សូវ​បាន​ល្អ​ ដោយ​បច្ចុប្បន្ន​​ស្ថិត​នៅ​លេខ​២ ក្នុង​តារាង​ La Liga ​ចាញ់​គូ​ប្រជែង​ធំ​ Real Madrid ​ដែល​សល់​​២​ប្រកួត​ក្នុង​ដៃ​​១​ពិន្ទុ ​និង​​​ចាញ់​ PSG ​៤-០ ​នៅ​ UEFA Champions League ​​វគ្គ​១៦​ក្រុម​ ជើង​ទី​១ ​កាល​ពី​សប្ដាហ៍​មុន​ទៀត។

Jurgen Klopp (ស្តាំ) អ្នកចាត់ការ​ក្រុម​ Liverpool

បើ​តាម​ The Sun ​បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ​កំពុង​សម្លឹង​​ចង់​បាន​ អ្នកចាត់ការ​​សញ្ជាតិ​អាល្លឺម៉ង់​ Jurgen Klopp ​របស់​ក្រុម​ Liverpool ​​​ជា​គោលដៅ​ធំ​ សម្រាប់​​ដឹក​នាំ​​ក្រុម​ Barcelona​ រដូវ​កាល​ក្រោយ។ គោលដៅ​បន្ទាប់​​គឺ ​អ្នកចាត់ការ​សញ្ជាតិ​​អាហ្សង់ទីន​ Mauricio Pochettino ​របស់​ក្រុម​ Tottenham Hotspur ​និង​​អ្នកចាត់ការ​​សញ្ជាតិ​ហូឡង់​ Ronald Koeman​ ​របស់​ក្រុម​ Everton ​ជា​ជម្រើស​ទី​៣៕

Mauricio Pochettino ​អ្នកចាត់ការ​ក្រុម​ Tottenham Hotspur
Ronald Koeman អ្នកចាត់ការ​ក្រុម​ Everton

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី