កូន​ស្រី​ ចន ច័ន្ទ​លក្ខិណា​ អាយុ​១០​ឆ្នាំ​តែ​កម្ពស់​​ និង​​​សម្រស់​មិន​ចាញ់​មនុស្ស​ពេញ​វ័យ

  • 2017-02-21 07:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង​ ចន ច័ន្ទ​លក្ខិណា បាន​ប្រាប់​ Sabay ថា​ កូន​ស្រី​ដែល​ជា​តំណក់​ឈាម​រវាង​នាង​ និង​អតីត​ស្វាមី​លោក​ យុត្ថារ៉ា ឆានី ឈ្មោះ​ នី ហង្សា​ជូលី​ នៅ​ពេល​នេះ​មាន​អាយុ​១០​ ឆ្នាំ​ហើយ​តែ​បើ​និយាយ​ពី​កម្ពស់​វិញ​ខ្ពស់​មិន​ចាញ់​បុគ្គលិក​ស្រីៗ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ហាង​នាង​ឡើយ​។

អតីត​ភរិយា​​លោក យុត្ថារ៉ា ឆានី មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​ឃើញ​កូន​ស្រី​របស់​ខ្លួន​ក្រោក​ឈរ​ឡើង​​ខ្ពស់​ជាង​បុគ្គលិក​ស្រី​ម្នាក់​ដែល​មាន​អាយុ​២៧​ ឆ្នាំ​​ ៖ " កូន​ស្រី​បង​គាត់​មាន​អាយុ​១០​ឆ្នាំ តែ​កម្ពស់​គាត់​វិញ​អូន​ ១ ម៉ែត្រ​ ៥០​ សង់ទីម៉ែត្រ បង​មិន​នឹក​ស្មាន​ថា​កម្ពស់​គាត់​លូត​បាន​រហ័ស​យ៉ាង​នេះ​សោះ​"។ នាង​បន្ត​។

ក្រោយ​ពី​ឃើញ​កម្ពស់​ និង​រូប​រាង​​​ដ៏​ស្រស់​ស្អាត​​ក្មេង​ស្រី​តូច នី ហង្សាជូលី បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​បាន​​Comment ថា​ កូន​ស្រី​អ្នក​នាង​ ចន ច័ន្ទ​លក្ខិណា ពេល​ធំ​ពេញ​វ័យ​ នឹង​ក្លាយ​ជា​តារា​ម៉ូ​ដែល​​មិន​ខាន។

ទៅ​មើល​កម្ពស់​ និង​រូប​រាង​កូន​ស្រី​ ចន ច័ន្ទ​លក្ខិណា ទាំង​អស់​គ្នា​៖

​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបភាព​៖ ហ្វេសប៊ុក​