ភ្ញាក់​ផ្អើល! រក​ឃើញ​ហ្វូស៊ីល​ជន្លេន​យក្ស​ស៊ី​សាច់ ប្រវែង២ម៉ែត្រ រស់​កាល ៤០០ លាន​ឆ្នាំ​មុន

  • 2017-02-21 13:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វូស៊ីល​ជន្លេន​យក្ស​ដែល​ចាប់​សត្វ​ជា​អាហារ រស់​នៅ​ក្នុង​សមុទ្រ​កាល​ពី ៤០០ លាន​​ឆ្នាំ​មុន ត្រូវ​រក​ឃើញ​នៅ​បាត​សមុទ្រ Hudson Bay ក្បែរ​ខេត្ត Ontario ប្រទេស​កាណាដា។

ជន្លេន​យក្ស​នេះ​ត្រូវ​ឲ្យ​ឈ្មោះ​ថា Websteroprion Armstrongi និង​មាន​ប្រវែង​ប្រហែល ២ម៉ែត្រ។ បើ​តាម​ហ្វូស៊ីល​​ថ្គាម​ជន្លេន​យក្ស ត្រូវ​អ្នក​វិទ្យាសាស្ត្រ លោក Luke Parry អះអាង​ថា មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​ជន្លេន​ប្រភេទ Bobbit ដែល​រស់​នៅ​ក្នុង​សមុទ្រ​សព្វថ្ងៃ។

អ្នក​វិទ្យាសាស្ត្រ​រូប​នេះ បញ្ជាក់​ថា Websteroprion Armstrongi មាន​ទំហំ​ធំ​ដល់​ម្ល៉ឹង ដោយ​សារ​វា​រស់​នៅ​ទីកន្លែង​ក្តៅ​ល្មម​និង​ក្នុង​សមុទ្រ​ត្រូពិក​ជ្រៅ។ ឥទ្ធិពល​ប្រកួតប្រជែង​ដណ្ដើម​ចំណី​គ្នា ក៏​ជា​តឹកតាង​បង្ហាញ​ថា​ជន្លេន​ប្រភេទ​នេះ​មាន​ទំហំ​ធំ ព្រោះ​ថា​ខ្លួន​កាន់​តែ​ធំ វា​នឹង​អាច​ចាប់​ចំណី​ឈ្នះ​គេ។

លោក​ថា ប្រភេទ​ជន្លេន Websteroprion Armstrongi និង Bobbit សុទ្ធ​តែ​រស់​នៅ​បាត​សមុទ្រ​មាន​ជម្រៅ​ជ្រៅ ហើយ​ប្រើ​ព្រុយ​របស់​វា ដើម្បី​ដឹង​ថា​ចំណី​ណា​ខ្លះ​កំពុង​ខិត​ចូល។ ពេល​ដឹង​ថា​ចំណី​មក​ជិត នោះ​វា​នឹង​​ប្រើ​មាត់​និង​ធ្មេញ​ធំ​របស់​វា ហក់​ត្របាក់ ហើយ​ទាញ​ចូល​​ស៊ី​ក្នុង​ដី៕

ប្រភេទ​សត្វ​សមុទ្រ​ស៊ីសាច់​ជា​អាហារ​ស្រដៀង​គ្នា៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ផាន់និត