សកម្មភាព​តារា​ល្បី​ៗ​ចូល​រួម​សម្ពោធ​រឿង Angelina Jolie យប់​មិញ!

  • 2017-02-22 04:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក បាន​ដាក់​សម្ពោធ​រឿង "ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ​" ជា​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សម្ពោធ​ជា​ផ្លូវ​ការ​រួច​នៅ​ខេត្ត​សៀមរាប ដែល​ក្នុង​នោះ​មាន​វត្តមាន​តារា​ល្បី​ៗ​កម្ពុជា​ចូល​រួម​ផង​ដែរ។

រឿង "ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ​ ឬ First They Killed My Father" ជា​សាច់រឿង​ដែល​ថត​ចេញ​ ពី​ជីវិត​ពិត​របស់​អ្នក​និពន្ធ អ៊ឹង លួង ដែល​បាន​បាន​ឆ្លង​កាត់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ដែល​បាន​ដឹក​នាំ​ផ្ទាល់​ពី​កំពូល​តារា​សម្ដែង​ហូលីវួដ Angelina Jolie។

សម្រាប់​រឿង​ដែល​ឆ្លុះ​បញ្ចាំង​ពី​របប​​​ខ្មែរ​ក្រហម​នេះ​ នឹង​ត្រូវ​សម្ពោធ​នៅ​ខេត្ត បាត់ដំបង ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២៣ ស្អែក​​នេះ​តែ​ម្ដង៕

ទស្សនា​សកម្មភាព​ខ្លះៗ​ក្នុង​​ពិធី​សម្ពោធ​រឿង Angelina Jolie យប់​មិញ៖

អត្ថបទ៖ Samedy

អត្ថបទថ្មី