យុវជន​ Barca ​អូស​​​​ជិត​ពាក់​កណ្ដាល​តារាង​ ស៊ុត​បញ្ចូល​ទី​​គ្រាប់​ Solo ​យ៉ាង​អស្ចារ្យ

  • 2017-02-23 03:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​១៧​ឆ្នាំ ​Jordi Mboula ​​របស់​ក្រុម​យុវជន​​ FC Barcelona ​បាន​អូស​បាល់​ជិត​ពាក់​កណ្តាល​តារាង​ ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ Solo ​ដ៏​អស្ចារ្យ​ ​ជួយ​ឲ្យ​ក្រុម​យុវជន​​អ្នក​មាន​បុណ្យ​ ឈ្នះ​​ក្រុម​យុវជន​ Borussia Dortmund ​៤-១ ​នៅ​ពាន​ UEFA Youth League ​វគ្គ​១៦​ក្រុម​ កាល​ពី​ម្សិល​មិញ។

Mboula ​បាន​បញ្ចេញ​បច្ចេកទេស​ញាក់​​ និង​បង្ហាញ​ពី​​ទេពកោសល្យ​របស់​ខ្លួន​មិន​ចាញ់​សិស្ស​ច្បង​ Lionel Messi ​​នោះ​ឡើយ ដោយ​រូប​​គេ​ជា​អ្នក​ស៊ុត​គ្រាប់​ទី​៤។ ​ជ័យ​ជម្នះ​នេះ​ បាន​ជួយ​ឲ្យ​ក្រុម​យុវជន​ Barcelona ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ ប៉ះ​ក្រុម​យុវជន​ FC Portto ​ជា​បន្ត៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​