​សប្បាយ​ៗ ​ទ័ព ​មាន​គម្រោង​ធ្វើ​ការ​ប្រគំតន្ត្រី​រាល់​ប្រកួត​សំខាន់​ៗ​របស់​ខ្លួន

  • 2017-02-23 08:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ក្រសួង​ការពារ​ជាតិ​នឹង​មាន​រៀប​ចំ​ការ​ប្រគំតន្ត្រី​នៅ​ពេល​ប្រកួត​ធំ​ៗ​របស់​ខ្លួន​ក្នុង​លីគ​កំពូល​កម្ពុជា​នៅ​រដូវ​កាល​នេះ ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​កាន់​តែ​សប្បាយ​រីករាយ។

លោក ខូវ ឆាយ ​អ្នក​ចាត់ការ​ទូទៅ​ក្រុម​ក្រសួង​ការពារ​ជាតិ

លោក ខូវ ឆាយ ​អ្នក​ចាត់ការ​ទូទៅ​ក្រុម​ក្រសួង​ការពារ​ជាតិ ​បាន​បញ្ជាក់​ថា​នេះ​ជា​គម្រោង​មួយ​ដែល​ក្រុម​ការងារ​របស់​លោក​កំពុង​តែ​ពិភាក្សា​ជាមួយ​ដៃ​គូ​សហការ​ផ្សេង​ៗ។ ដោយ​ការ​ប្រគុំ​តន្ត្រី​នេះ ​អាច​នឹង​មាន​ឡើង ប៉ុន្តែ​មិន​មែន​រាល់​ប្រកួត​របស់​ទ័ព​នោះ​ទេ។ វា​អាច​នឹង​ធ្វើ​នៅ​ពេល​ប្រកួត​ធំ​ៗ ​ដូចជា​ការ​ប៉ះ​បឹង​កេត​អង្គរ ភ្នំពេញ​ក្រោន ​ឬ​ស្វាយ​រៀង​អី​ជា​ដើម។

គោល​បំណង​ក្នុង​ការ​ធ្វើ​ដូច្នេះ ​គឺ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ​ទាំង​អស់ ​អាច​ទស្សនា​បាល់ទាត់​បាន​ហើយ ​ថែម​ទាំង​មាន​ពេល​វេលា​មើល​ការ​ប្រគំតន្ត្រី​សប្បាយ​ៗ​ថែម​ទៀត។ ខណៈ​ដែល​ការ​ប្រគុំ​នេះ ​ធ្វើ​ឡើង​នៅ​ទីលាន​ស្ដាត​ចាស់​តែ​ប៉ុណ្ណោះ មិនមែន​ឱ្យ​តែ​ទ័ព​ប្រកួត​ប៉ះ​ក្រុម​ខ្លាំង​នៅ​ក្រៅ​អី​ក៏​ធ្វើ​ដែរ​នោះ​ទេ​។

នៅ​ចុង​សប្ដាហ៍​នេះ​ដែរ ​ក្រុម​ក្រសួង​ការពារ​ជាតិ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Cambodian Tiger ​នៅ​កីឡដ្ឋាន​សៀមរាប ​ប៉ុន្តែ​ដោយសារ​តែ​នៅ​ទីលាន​សៀមរាប​នោះ​កំពុង​តែ​ជួសជុល ដូច្នេះ​ហើយ​ទើប​លើក​មក​ធ្វើ​នៅ​ស្ដាត​ចាស់​វិញ ​វេលា​ម៉ោង​៣​រសៀល ​ថ្ងៃ​សៅរ៍​នេះ៕

អត្ថបទ៖ មុន្នីរម្យ