Messi ​ចង់​ឲ្យ​កីឡាករ​​៣​នាក់​នេះ​​​​​ ចេញ​ពី​​ Barcelona ​​នៅ​រដូវ​កាល​ក្រោយ

  • 2017-02-24 00:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​​ចង់​​ឲ្យ​មិត្ត​រួម​ក្រុម​​​៣​នាក់​ ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ​ ក្រោយ​ចប់​រដូវ​កាល​​នេះ និង​ចង់​ឲ្យ​អ្នកចាត់ការ​ Luis Enrique ​ចាក​ចេញ​ពី​តំណែង​​ផង​ដែរ។ ​នេះ​បើ​តាម​​សេចក្ដីរាយការណ៍​ពី​អេស្ប៉ាញ។

Lionel Messi ​តារា​ឆ្នើម​ក្រុម​ Barcelona

Barcelona ​បាន​ចាញ់​ PSG ​នៅ​ UEFA Champions League ​វគ្គ​១៦​ក្រុម​ ជើង​ទី​១ ​​កាល​ពី​សប្តាហ៍​មុន​ ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ជា​ច្រើន​​ខក​ចិត្ត​យ៉ាង​ខ្លាំង។ ​ចំណែក​ឯ​ Messi ​ក៏​លេង​ពុំ​សូវ​បាន​ល្អ​ដែរ​ក្នុង​ប្រកួត​នោះ​ ហើយ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ ​ចង់​​ឲ្យ​ក្លឹប​រុះរើ​ក្រុម​មួយ​ចំនួន​ធំ មុន​រដូវ​កាល​ថ្មី​ចាប់​​ផ្ដើម។

បើ​តាម​សារព័ត៌មាន​ Diario Gol​​ ​បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ​ថា​ ​Messi ​ចង់​​ឃើញ​​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Andre Gomes ​និង​ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង​២​នាក់​ Lucas Digne និង​ Jeremy Mathieu ​ចាក​ចេញ​ពី​ក្លឹប ហើយ​​ចង់​ឲ្យ​​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ Enrique ​ចាក​ចេញ​ទៀត​ផង៕

ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង​ Lucas Digne
ខ្សែ​ការពារ​ជម្រើសជាតិ​បារាំង​ Jeremy Mathieu

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​