Tiger Street Football Festival 2017 សៀមរាប​វគ្គ​ជម្រុះ​ថ្ងៃ​​ទី​១​ អាចបន្ត​ដល់​ម៉ោង​៧យប់

  • 2017-02-24 12:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​បាល់ទាត់​​ Tiger Street Football Festival 2017 ​​ប្រចាំ​មណ្ឌល​សៀមរាប​វគ្គ​​ជម្រុះ​ថ្ងៃ​ទី​១ នឹង​បន្ត​ប្រកួត​រហូត​ដល់​​កំឡុង​ម៉ោង​៧​យប់​ទើប​បញ្ចប់ ​ដើម្បី​​រក​ជើង​ខ្លាំង​​​ចំនួន ៣២​ក្រុម​ចុង​ក្រោយ​មក​​​ប្រកួត​​ជម្រុះ​ជុំ​ទី​២​ស្អែក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

​ការ​ប្រកួត​បាល់ទាត់ ​Tiger Street Football Festival 2017 ប្រចាំ​មណ្ឌល​សៀមរាប​ចាប់​ផ្ដើម​វគ្គ​​ជម្រុះ​​ថ្ងៃ​ទី​១ ដែល​មាន​៤៤​គូ ​នឹង​គ្រោង​រក​ឃើញ​ជើង​ឯក​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ។

​​​ប្រាក់​រង្វាន់​នៅ​សៀមរាប​អ្នក​លេខ​១ទទួល​បាន​១៥០០ដុល្លារ​អាមេរិក លេខ២ទទួល​បាន​១០០០​ដុល្លារ​អាមេរិក លេខ​៣ទទួល​បាន​៥០០ដុល្លារ​អាមេរិក និង​លេខ​៤​ទទួល​បាន​២០០​ដុល្លារ​អាមេរិក។ មណ្ឌល​សៀមរាប​​កំណត់​យក​ចំនួន​១០​ក្រុម​ទៅ​ធ្វើ​ការ​ប្រកួត​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​នៅ​ភ្នំពេញ​នា​​ថ្ងៃ​ទី១១​ ខែ​មីនា ឆ្នាំ​២០១៧៕​​

សកម្មភាព​ប្រកួត​ល្ងាច​នេះ​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​