កាល​នៅ​រស់ Paul Walker ធ្លាប់​ធ្វើ​រឿង​រំជួល​ចិត្ត​បំផុត​មួយ​ដល់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ

  • 2017-02-25 04:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​២០០៤ បុរស​ម្នាក់​ឈ្មោះ Kyle Upham និង​គូ​ដណ្ដឹង Kristen (បច្ចុប្បន្ន​ជា​ប្រពន្ធ) បាន​ទៅ​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង​ដើម្បី​ស្វែងរក​ទិញ​ចិញ្ចៀន​។ ​

Kyle Upham និង​គូ​ដណ្ដឹង Kristen

គូស្នេហ៍​មួយ​គូ​​ មាន​បំណង​ចង់​បាន​ចិញ្ចៀន​ពេជ្រ​មួយ​វង់​ប៉ុន្តែ​មិន​មាន​លទ្ធភាព​ទិញ​ចិញ្ចៀន​ដ៏​ថ្លៃ​នោះ​បាន​ទេ។ នៅ​ក្នុង​ហាង​ Kyle និង​ Kristen បាន​ជួប​នឹង​អ្នក​ទិញ​ម្នាក់​ទៀត​ដែល​​ពួក​គេ មិន​ស្គាល់​ថា​ជា​ Paul Walker តារា​ភាព​យន្ត​ហូលីវូដ​​។ បុរស​ជា​គូ​ដណ្ដឹង​ បាន​ជជែក​គ្នា​ជាមួយ​ Paul ហើយ​ប្រាប់​ថា​ ខ្លួន​ជា​ទាហាន ហើយ​ត្រូវ​ត្រឡប់​ទៅ អ៊ីរ៉ាក់​វិញ​ជា​លើក​ទី​២​ តែ​មុន​នឹង​ទៅ​ ចង់​រក​មើល​​ចិញ្ចៀន​មួយ​សម្រាប់​ថ្ងៃ​ភ្ជាប់​ពាក្យ​។

ក្រោយ​កិច្ច​សន្ទនា​បាន​បញ្ចប់​ គូ​ដណ្ដឹង​ទាំង​២​ក៏​បាន​ចាកចេញ​ពី​ហាង ទាំង​មិន​បាន​ទិញ​អ្វី​សោះ​ ព្រោះ​ចិញ្ចៀន​នៅ​ទីនោះ​លើស​ពី​លទ្ធភាព​ដែល​ពួក​គេ​មាន។ រឿងរ៉ាវ​ភ្ញាក់​ផ្អើល​កើត​មាន​ឡើង​នៅ​ថ្ងៃ​បន្ទាប់​ នៅ​ពេល​ម្ចាស់​​ហាង​​បាន​ទូរសព្ទ​មក​ប្រាប់​ពួក​គេ​ឲ្យ​ទៅ​យក​ចិញ្ចៀន​តម្លៃ ៩០០០​ដុល្លារ​ ដែល​ជន​អនាមិក​ម្នាក់​បាន​ទិញ​ឲ្យ។

Paul Walker

Kyle និង​ Kristen ងឿយឆ្ងល់​យ៉ាង​ខ្លាំង​ថា​ នរណា​ចិត្តល្អ​ទូទាត់​ថ្លៃ​ចិញ្ចៀន​ដ៏​ថ្លៃ​​សម្រាប់​ពួក​គេ​ តែ​អាថ៌កំបាំង​​នៅ​តែ​មិន​អាច​រក​ឃើញ។ រហូត​ដល់​ឆ្នាំ​២០១៣ ​ជា​ថ្ងៃ​ដែល Paul Walker បាត់បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ អតីត​បុគ្គលិក​ម្នាក់​នៅ​ហាង​លក់​គ្រឿង​អលង្ការ​ឈ្មោះ Irene King មិន​ចង់​លាក់​រឿង​នោះ​តទៅទៀត​ឡើយ ហើយ​សម្រេច​ចិត្ត​ប្រាប់ Kyle ពី​អ្នក​នៅ​ពី​ក្រោយ​ការ​ចំណាយ​ថ្លៃ​ចិញ្ចៀន​។

យោង​តាម​សំដី​របស់ Irene បាន​ឲ្យ​ដឹង​ថា Paul Walker មាន​អារម្មណ៍​អាណិត​ចំពោះ​គូ​ដណ្ដឹង​ទាំង​២​ ដែល​អនាគត​កូន​កំលោះ​គឺ​ជា​ ទាហាន ហើយ​ធ្វើ​ការងារ​ដោយ​យក​ជីវិត​ទៅ​ប្ដូរ​និង​អាច​ស្លាប់​គ្រប់​ពេល តែ​បែរ​ជា​គ្មាន​ប្រាក់​ខែ​គ្រប់គ្រាន់​សូម្បី​តែ​ទិញ​ចិញ្ចៀន​មួយ​បាន។

ដូច្នេះ​ហើយ Paul បាន​ចំណាយ​លុយ​ទាំង​អស់ ហើយ​ប្រាប់​ម្ចាស់​ហាង​ឲ្យ​លាក់​អត្តសញ្ញាណ​អ្នក​ដែល​ទិញ​អំណោយ​ដល់​ពួកគេ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម