Ronaldo Angkor ​ហ្វឹកហាត់​ជា​មួយ ​ស៊ូ យ៉ាទី​ និង​ឈិន​ ឈឿន

  • 2017-02-25 05:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​​ប្រយុទ្ធ​​ក្រុម​ រស្មី​សៀមរាប​ Tour កែវ​ វិសាល ​ដែល​មាន​រហស្សនាម​ថា Ronaldo Angkor ​ទម្លាយ​ថា ខ្លួន​​ធ្លាប់​ជា​កីឡាករ​អាជីព​​ហ្វឹកហាត់​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ​ជិត​១​​ឆ្នាំ​​ជា​មួយ​មិត្ត​សម្លាញ់​ ស៊ូ យ៉ាទី និង​ ឈិន ឈឿន នា​កំឡុង​ឆ្នាំ​២០០៧-២០០៨។ តើ​ប្រិយមិត្ត​ភ្លេច​ឈ្មោះ​នេះ​ហើយ​មែន​ទេ?

​Ronaldo Angkor ​​បាន​ជួយ​ក្រុម​ សៀមរាប​ Tour ​ឲ្យ​ឡើង​ទៅ​វគ្គ​ ៣២​ក្រុម​ចុង​ក្រោយ​​យ៉ាង​ជោគជ័យ​ ដោយ​បំបាក់​​ដៃគូ​យ៉ាង​ចាស់​ដៃ​ ៧-០ ​ក្នុង​វគ្គ​៦៤​​ចុង​ក្រោយ​​នៃ​ពាន​រង្វាន់​​ Tiger Street Football Festival 2017។ ​​ក្រោយ​ជួយ​ក្រុម​ កែវ វិសាល បាន​ឲ្យ​ដឹង​ថា នា​កំឡុង​ឆ្នាំ​២០០៧ ​រូប​គេ​​លេង​ល្អ​ប្រកប​ដោយ​បច្ចេកទេស និង​មាន​ល្បឿន​លឿន​​​ ដែល​ពេល​នោះ​គឺ​ហ្វឹកហាត់​ជា​មួយ​​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា ស៊ូ យ៉ាទី​ និង​ខ្សែ​ការពារ​ ឈិន ឈឿន ​​ត្រូវ​បាន​មិត្ត​រួម​ក្រុម​ទាំង​អស់​ហៅ​ថា Ronaldo ។

​កីឡាករ​មិន​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​រូប​​នេះ​បន្ថែម​ថា ដោយសារ​ការងារ​រវល់​ខ្លាំង​ ហើយ​ខ្លួន​គ្មាន​ឱកាស​ចាប់​យក​អាជីព​មួយ​នេះ​រូប​គេ​ក៏​បាន​បោះបង់​វា​ចោល និង​បន្ត​ការ​សិក្សា​។ រហូត​ដល់​ឆ្នាំ​២០១៣ ​ជាប់​ការងារ​នៅ​ខេត្ត​សៀមរាប​ ដោយ​ចិត្ត​ស្រលាញ់​បាល់ទាត់​ផង​នោះ​ក៏​ហ្វឹកហាត់​ និង​លេង​ក្នុង​ក្រុម​បាយ​បាន​នានា​ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Ronaldo Angkor ​រហូត​ដល់​សព្វ​ថ្ងៃ​។

​​​​ចំពោះ​ចំណាប់​អារម្មណ៍​ Ronaldo Angkor ​បញ្ជាក់​ថា ​រូប​គេ​ពេញ​ចិត្ត​ចំពោះ​ឈ្មោះ​នេះ​មែន​ទែន ណា​មួយ Ronaldo ជា​ Idol ​របស់​គេ​ទៀត​ផង។ រូប​គេ​សង្ឃឹម​ថា មិត្ត​រួម​អាជីព​ពី​មុន​ នឹង​នៅ​ចង់​ចាំ​រូប​គេ​ ហើយ​ពិសេស​ប្រិយមិត្ត​ដែល​តាម​ដាន​វិស័យ​បាល់ទាត់​ប្រហែល​ជា​ស្គាល់​រូប​គេ​ផង​ដែរ។

​​ចំពោះ​ពាន​រង្វាន់ Tiger Street Football Festival 2017 នៅ​មណ្ឌល​សៀមរាប​រូប​គេ​រំពឹង​ថា ក្រុម​រស្មី​សៀមរាប​ Tour ​​របស់​គេ​ នឹង​មាន​ឈ្មោះ​ទៅ​លេង​​ដំណាក់​កាល​​​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​ផង​ដែរ៕

សកម្មភាព​ប្រកួត​ព្រឹក​​នេះ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​