បែក​ធ្លាយ​ ​Lamborghini​ ​ប្រភេទ​ ​SUV​ ​បើកបរ​លើ​ផ្លូវ

  • 2017-02-25 07:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​រថយន្ត​មួយ​សន្លឹក​ថត​បាន​ដោយ​ចៃដន្យ​លើ​ផ្លូវ​ល្បឿន​លឿន​ក្នុង​ប្រទេស​ដាណឺម៉ាក​ ​កំពុង​អង្រួន​ចិត្ត​អ្នក​ស្រលាញ់​រថយន្ត​ពេញ​ពិភពលោក​ ​ដោយ​គេ​សន្និដ្ឋាន​ថា​នោះ​ជា​ ​SUV​ ​ម៉ូដែល​ដំបូង​របស់​ ​Lamborghini​ ​គឺ​ ​Urus។

ទោះ​មិន​មាន​ប្រភព​ជាក់លាក់​មក​បញ្ជាក់​ ​តែ​យោង​តាម​រូប​រាង​រថយន្ត​នោះ​ ​គេ​អាច​ច្បាស់​ថា​ ជា​ ​Lamborghini Urus​ ​ព្រោះ​វា​ដូច​ទៅ​នឹង​រាង​ដែល​ក្រុមហ៊ុន​ធ្លាប់​បង្ហាញ​ជា​ផលិតផល​គំរូ​កាល​ពី​ឆ្នាំ​ ​២០១២។

Urus​ ​គឺ​ជា​ ​SUV​ ​ដំបូង​ក្នុង​ត្រកូល​រថយន្ត​ស្ព័រ​របស់​ ​Lamborghini​ ​ហើយ​គេ​រំពឹង​ថា​ ក្រុមហ៊ុន​អាច​នឹង​បញ្ចេញ​ម៉ូដែល​នេះ​ជា​ផ្លូវការ​ក្នុង​ពិពណ៌​រថយន្ត​ប្រចាំ​ឆ្នាំ​របស់​ទីក្រុង​សៀងហៃ​ ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ ​១៩​ ​ដល់​ ​២៨​ ​មេសា​ ​២០១៧៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ