LG ចេញ​ស្ពត​វីដេអូ​ពីរ​បាញ់​ទាំង​ Apple និង Samsung

  • 2017-02-26 07:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀប​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ម៉ូដែល​​ថ្មី​ក្រុមហ៊ុន​ LG បាន​​បង្ហោះ​វីដេអូ​ខ្លី​ពីរ​ដោយ​បាន​បាញ់​ទាំង​ Apple និង Samsung ពី​ទំហំ​​​របស់​ទូរសព្ទ​ក្រុមហ៊ុន​ទាំង​ពីរ។

វីដេអូ​ទី​មួយ​បង្ហោះ​ថ្ងៃ​ព្រហស្បតិ៍​លើ​ទំព័រ​ Facebook ដោយ​មាន​ចំណង​ជើង​ថា​ "LG G6 : Life with Big”។ នៅ​វិនាទី​​ទី​ ២០ ​គេ​ឃើញ​មាន​វត្តមាន​ទូរសព្ទ​ iPhone និង​ Samsung Galaxy ដែល​មាន​ទំហំ​ធំ​ពេក​ធ្វើ​ឲ្យ​ពិបាក​ប្រើ​ប្រាស់។

ដោយឡែក​វីដេអូ​ទី​ពីរ​បង្ហោះ​ថ្ងៃ​ព្រហស្បតិ៍​លើ​ទំព័រ​ Facebook ដោយ​មាន​ចំណង​ជើង​ថា​ "LG G6 : Life with Small”។ នៅ​វិនាទី​​ទី​ ២២ ​គេ​ឃើញ​មាន​វត្តមាន​ទូរសព្ទ​ iPhone ស៊េរី​ចាស់​ អាច​ជា​ iPhone 4 ដែល​មាន​អេក្រង់​និង​ទំហំ​តូច​ពិបាក​ក្នុង​ការ​ទស្សនា​វីដេអូ។

តាម​វីដេអូ​ពីរ​នេះ​ LG ប្រហែល​ជា​ចង់​បញ្ជាក់​ថា​ស្មាតហ្វូន​ជំនាន់​ថ្មី​ម៉ូដែល​ G6 របស់​ខ្លួន​នឹង​មាន​អេក្រង់​មិន​ធំ​ពេក​ ឬ មិន​តូច​ពេក​ ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​ប្រើ។ បញ្ជាក់​ថា​ LG G6 នឹង​ចាប់​ផ្ដើម​បង្ហាញ​វត្តមាន​ផ្លូវ​ការ​ក្នុង​កម្មវិធី​សមាជ​ទូរសព្ទ​ពិភពលោក​​ចាប់​ពី​ម៉ោង​ ៥៖៣០ នាទី​ ល្ងាច​នេះ​ត​ទៅ៕​​​​​​

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុខហេង