៣៣១០​ ​ចេញ​ថ្មី​តម្លៃ​ ​៥០​ ​ដុល្លារ​ ​ថ្ម​ពេញ​ប្រើ​បាន​ ​៣១​ ​ថ្ងៃ

  • 2017-02-27 01:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣៣១០​ ​ដែល​ជា​ទូរសព្ទ​មាន​ប្រជាប្រិយ​ខ្លាំង​របស់​ ​Nokia​ ​ធ្លាប់​បង្ហាញ​ខ្លួន​ដំបូង​ឆ្នាំ​ ​២០០០​ ​នោះ​បាន​ផលិត​ ​និង​ចេញ​លក់​សាជាថ្មី​ឆ្នាំ​ ​២០១៧​ ​ជា​មួយ​ការ​រចនា​ថ្មី​តាម​បែប​ទាន់​សម័យ​ ​និង​ទំនើប។

Nokia ៣៣១០​ ​ម៉ូដែល​ថ្មី​មាន​បំពាក់​កាមេរ៉ា​ ​២​ ​មេហ្គាភិចសែល​ ​អេក្រង់​ ​LCD​ ​បង្ហាញ​រូប​កម្រិត​ ​២៤០x ៣២០​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​១៦MB​ ​អាច​បន្ថែម​ ​microSD​ ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Nokia Series 30+។ កម្រិត​ថ្ម​ ​១ ២០០mAh​ ​អាច​ឲ្យ​ទូរសព្ទ​នេះ​បើក​ចោល​បាន​ ​៣១​ ​ថ្ងៃ​ ​២២​ ​ម៉ោង​សម្រាប់​ការ​និយាយ​ ​៣៩​ ​ម៉ោង​សម្រាប់​ការ​ស្ដាប់​វិទ្យុ​ ​និង​ ​៥១​ ​ម៉ោង​សម្រាប់​ការ​ស្ដាប់​តន្ត្រី​ ​MP3។

អាច​ប្រើ​ស៊ីម​ ​២​ ​និង​មាន​ជម្រើស​ពណ៌​ច្រើន​ដូច​ជា​ ​ក្រហម​ ​ខៀវ​ ​លឿង​ ​ប្រផេះ​ ​3310​ ​ម៉ូដែល​ថ្មី​ ​នឹង​ផ្ដើម​ចេញ​លក់​លើ​ទី​ផ្សារ​ពិភពលោក​ចាប់​ពី​ត្រីមាស​ទី​២​ ​ឆ្នាំ​ ​២០១៧​ ​នេះ​ ​ជា​មួយ​តម្លៃ​ប្រមាណ​ ​៥០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី