Samsung​ ​ចេញ​ ​Galaxy Tab S3​ ​ថេប្លេត​មុន​គេ​មាន​ផ្ទាំង​កញ្ចក់​ក្រោយ

  • 2017-02-27 03:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍​សមាជ​ទូរសព្ទ​ពិភពលោក​ ​Samsung​ ​បាន​បញ្ចេញ​ ​Galaxy Tab S3​ ​ដែល​ជា​ថេប្លេត​ ​Android​ ​មុន​គេ​បំផុត​ ​ផលិត​មាន​ផ្ទាំង​ក្រោយ​ជា​កញ្ចក់​ដ៏​ទាក់ទាញ។

Galaxy Tab S3​ ​មាន​អេក្រង់​ប្រភេទ​ ​Super AMOLED​ ​ទំហំ​ ​៩,៧​ ​អ៊ីញ​ ​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ​១៥៣៦ x ២០៤៨​ ​ហើយ​មាន​ដង់ស៊ីតេ​រូប​ ​២៦៤ppi។ កាមេរ៉ា​ក្រោយ​ ​១៣​ ​មេហ្គាភិចសែល​ ​និង​មុខ​ ​៥​ ​មេហ្គាភិសែល។

ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android 7.0 Nougat​ ​ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Snapdragon 820, RAM​ ​៤GB, អង្គ​ផ្ទុក​ទិន្នន័យ​ ​៣២GB​ ​និង​អាច​បន្ថែម​ ​MicroSD​ ​ដល់​ទៅ​ ​២៥៦GB, កម្រិត​ថាមពល​ថ្ម​ ​៦ ០០០mAh។

អាច​ស្ដាប់​តន្ត្រី​ប្រភេទ​ ​Stereo​ ​ជា​មួយ​ឧបករណ៍​បំពង​សំឡេង​ ​៤​ ​គ្រាប់​ ​មាន​តួ​ខ្លួន​រឹង​មាំ​ ​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ ​និង​មាន​ភ្ជាប់​មក​ជា​ស្រេច​នូវ​ប៊ិច​ ​S Pen​ ​ម៉ូដែល​ថ្មី​ ​Galaxy Tab S3​ ​មាន​តម្លៃ​ប្រមាណ​ ​៦០០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ