Nokia 3310 ជំនាន់​ថ្មី​​ បាត់​ផ្ទាំង​ចាប់ដៃ លេចអក្សរ​ថ្មី​​ជំនួស​វិញ​

  • 2017-02-27 03:58:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ Nokia ​ម៉ូដែល​ 3310 ដែល​បាន​ចេញ​តាំង​ពី​ឆ្នាំ​ ២០០០ បាន​វិល​ត្រឡប់​មក​វិញ​ជា​មួយ​ការ​អាប់ដេត​ថ្មី​ក្នុង​ឆ្នាំ​ ២០១៧ នេះ។ មាន​ប្រិយមិត្ត​មួយ​ចំនួន​អាច​ឆ្ងល់​ថា​ Nokia 3310 ​ថ្មី​នេះ​នៅ​មាន​ប្រើ​ផ្ទាំង​រូប​ចាប់​ដៃ​ដូច​​ទូរសព្ទ​ចេញ​កាល​ពី​ ១៧ ឆ្នាំ​ទៀត​ឬ​អត់។

បើ​តាម​វីដេអូ​ខ្លី​មួយ​បង្ហាញ​ថា​នៅ​ពេល​បើក​ Nokia 3310 ឆ្នាំ​ ២០១៧ ដំបូង​លែង​ចេញ​ផ្ទាំង​​ដៃ​ពីរ​ចាប់​គ្នា​ដូច​ពី​មុន​ទៀត​ហើយ​ ដោយ​ជំនួស​មក​វិញ​នូវ​ផ្ទាំង​ដែល​មាន​បង្ហាញ​ជា​អក្សរ "Nokia”។

ត្រង់​ចំណុច​នេះ​ក៏​ដោយ​សារ​តែ​ទូរសព្ទ​ម៉ាក​ Nokia ថ្មី​នេះ​មិន​មែន​ផលិត​ដោយ​ក្រុមហ៊ុន​ Nokia ទៀត​នោះ​ទេ​ ពោល​ផលិត​ដោយ​ក្រុមហ៊ុន​ថ្មី​ឈ្មោះ​ HMD Global ដែល​បាន​ទិញ​សិទ្ធ​ផលិត​ទូរសព្ទ​ម៉ាក​ Nokia។ ចំណែក​ឯ​ផ្ទាំង​ដៃ​ពីរ​ចាប់​គ្នា​អម​ដោយ​​ពាក្យ​ថា​ "Nokia Connecting People” គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Nokia ដដែល៕​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង