វីដេអូ​បុរស​ចម្លែក​ហូប​សុទ្ធ​តែ​ដុំ​ថ្ម​ ដុំ​ឥដ្ឋ​ជំនួស​បាយ

  • 2017-02-27 04:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​​ដ៏​កម្រ​បាន​ជួប​ប្រទះ​នៅ​​លើ​ពិភពលោក​ដែល​មនុស្ស​យក​របស់​រឹង​មក​បរិភោគ​​ជំនួស​បាយ ប៉ុន្តែ​បុរស​ឥណ្ឌា​ម្នាក់​​​បាន​​ញៀន​នឹង​ការ​ហូប​​​ដុំ​ឥដ្ឋ ​ដុំ​ថ្ម និង​ភក់​ប្រចាំ​ថ្ងៃ​ទៅ​ហើយ។

បុរស​រូប​នេះ​មាន​ឈ្មោះ Pakkirappa Hunagundi អាយុ​៣០​ឆ្នាំ ​រស់​នៅ​រដ្ឋ Karnataka ​បាន​កើត​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា​ Pica ដោយ​ធ្វើ​ឲ្យ​គាត់​ចេះ​តែ​ឃ្លាន​របស់​រឹង​ៗ​​ដែល​​មនុស្ស​ទូទៅ​មិន​អាច​ញ៉ាំ​បាន។ មែនទែន​ទៅ គាត់​​ត្រូវ​ហូប​ឥដ្ឋ ​គ្រោះ និង​​ភក់​ យ៉ាង​តិច​៣គីឡូ​ក្រាម​ជា​រៀង​រាល់​ថ្ងៃ។

Hunagundi ​​រៀប​រាប់​ពី​ប្រវត្តិ​ថា​ នៅ​អាយុ​១០​ឆ្នាំ​​ លោក​ចាប់​​ផ្ដើម​​ចូល​ចិត្ត​កម្ទេចកំទី​រឹងៗ ជា​ពិសេស​របស់​ដែល​គេ​ហូប​មិន​កើត ដូច្នេះ​គាត់​ចាប់​ផ្ដើម​ហូប​កម្ទេច​ឥដ្ឋ​ជញ្ជាំង​ផ្ទះ ​និង​ដើរ​រើស​តាម​ផ្លូវ តែ​វា​មិន​ប៉ះពាល់​ដល់​ក្រពះ​​គាត់​ឡើយ​។

​បើ​តាម​​អ្នក​ជំនាញ​​ចាត់​ទុក​ថា​​ អ្នក​កើត​ជំងឺ Pica នឹង​ឃ្លាន​​ហូប​តែ​របស់​ណា​​ដែល​គ្មាន​ជីវជាតិ​ប៉ុណ្ណោះ។ ត្បិត​​តែ​ហូប​របស់​ទាំង​នេះ​ជាង​២០​ឆ្នាំ តែ​សុខភាព​របស់​លោក​នៅ​ល្អ​មិន​គួរ​ឲ្យ​ជឿ​ទៅ​វិញ។

ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​ពី​សាច់​ញាតិ​បងប្អូន​រយៈពេល​២០​ឆ្នាំ​​ឲ្យ​ឈប់​​ហូប​របស់​គ្រោះ​ថ្នាក់​ខាង​លើ​​​ក៏​លោក​ធ្វើ​មិន​ដឹង​ដែរ​ ថែម​ទាំង​​ព្រលយ​ថា "​ខ្ញុំ​ហូប​ឥដ្ឋ​ ហូប​ថ្ម​​រយៈពេល​ប្រមាណ​២០​ឆ្នាំ​ហើយ​ ខ្ញុំ​ចូលចិត្ត​ញ៉ាំ​ពួក​វា​ណាស់ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​​របស់​ខ្ញុំ។ ខ្ញុំ​មិន​ឈឺ​អ្វី​ទេ ​ធ្មេញ​របស់​ខ្ញុំ​នៅ​ល្អ​ណាស់ ខ្ញុំ​អាច​ខាំ​ថ្ម​យ៉ាង​រឹង​​ដោយ​​គ្មាន​បញ្ហា​ទៀត​ផង៕"

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី