ប្រយ័ត្ន​មែនទែន! គេ​អាច​លួច​ចូល​រថយន្ត​អ្នកបានដោយងាយ

  • 2017-02-27 06:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ YouTube ម្នាក់​បាន​បង្កើត​វីដេអូ​ពិសោធន៍​មួយ​ដោយ​ចង់​បង្ហាញ​ថា​ដើម្បី​លួច​ចូល​រថយន្ត​អ្នក​ដទៃ​មិន​លំបាក​ឡើយ​ មិន​ចាំ​បាច់​មាន​ឧបករណ៍​អ្វី​ក៏​អាច​លួច​ចូល​បាន​ដែរ។

តាម​វីដេអូ​​បង្ហាញ​ទន្ទឹម​នឹង​ពេល​ដែល​ម្ចាស់​រថយន្ត​រៀប​ចេញ​ពី​រថយន្ត​ ​​គេ​គ្រាន់​តែ​លួច​​បើក​ទ្វារ​ណា​មួយ​ដោយ​មិន​ឲ្យ​ម្ចាស់​រថយន្ត​ឃើញ​ មុន​នឹង​ម្ចាស់​រថយន្ត​ចុច​តេឡេ​បញ្ជា​​ចាក់​សោ​រថយន្ត​ជា​ការ​ស្រេច។ ត្រង់​ចំណុច​ដែរ​ចង់​បង្ហាញ​ដល់​ម្ចាស់​រថយន្ត​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បំផុត​នៅ​ពេល​ដែល​គេ​ចាក​ចេញ​ពី​រថយន្ត​ ដោយ​ត្រូវ​ពិនិត្យ​ជុំ​វិញ​រថយន្ត​ឲ្យ​បាន​​លម្អិត​ ជៀស​វាង​មាន​ជន​ដែល​មាន​បំណង​មិន​ល្អ​នៅ​ក្បែរ​នោះ៕​

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង