ព័ត៌មាន​បន្ថែម​ពី​អាការៈ​របស់​ Jun.K ក្រោយ​ធ្លាក់​ពី​លើ​ឆាក​

  • 2017-02-28 01:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម​ JYP កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ផ្ដល់​ព័ត៌មាន​ថ្មី​ដល់​អ្នក​គាំ​ទ្រ​ដែល​មាន​ការ​បារម្ភ​ពី​អាការៈ​របស់​ Jun.Kសមាជិក​ក្រុម​ 2PM បន្ទាប់​ពី​សមាជិក​រូប​នេះ​ បាន​ធ្លាក់​ពី​លើ​ឆាក​សម្ដែង​កម្ពស់​ ៣​ម៉ែត្រ​។

ថ្មី​ៗ​នេះ តារា​ចម្រៀង​ដែល​មាន​វ័យ​ ២៩​ឆ្នាំ​ Jun.K បាន​សម្ដែង​រួម​ជាមួយ​ក្រុម​របស់​លោក​នៅ​ការ​ប្រគំ​តន្ត្រី​ "6 Nights" របស់​ពួក​គេ តែ​ជា​អកុសល​លោក​បាន​ធ្លាក់​ពី​លើ​ឆាក​ នៅ​ចន្លោះ​ពេល​ដែល​លោក​ប្ដូរ​វេទិកា​សម្ដែង​។ ភ្លាម​ៗ​នោះ​លោក​ត្រូវ​បាន​គេ​លើក​ដាក់​លើ​ស្នែង​ ដើម្បី​សង្គ្រោះ​ រីឯ​ការ​ប្រគំ​តន្ត្រី​ត្រូវ​បាន​រំសាយ​ចោល​ភ្លាម​ៗ​។

ក្រោយ​ហេតុការណ៍​នេះ ផលិត​កម្ម​ JYP ក៏​បាន​ជម្រាប​ជូន​ព័ត៌មាន​ថា​ Jun.K បាន​បែក​កែង​ដៃ​ និង​ម្រាម​ដៃ​ ហើយ​ក៏​បាន​ធ្វើ​ការ​សុំ​ទោស​ទៅ​កាន់​អ្នក​គាំ​ទ្រ​ ដែល​មិន​បាន​ធានា​សុវត្ថិភាព​ជូន​តារា​របស់​ពួក​គេ​។

ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​កុម្ភៈ​ម្សិលមិញ​នេះ​ដែរ​ ផលិត​កម្ម​ដដែល​បាន​បង្ហាញ​ថា​ Jun.K បាន​វះ​កាត់​កន្លែង​របួស​រួច​រាល់​ហើយ​ ប៉ុន្តែ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បន្ត​ ដើម្បី​ពិនិត្យ​តាម​ដាន​ផ្នែក​ផ្សេង​ទៀត​ដូច​ជា​នៅ​ត្រង់​ទ្រូង​ និង​ក្បាល​ជង្គង់​ជា​ដើម​៕

ប្រភព៖ Koreaboo

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ទារិកា