ឌូតឺតេ សន្យា​សម្លាប់​កូន​ខ្លួនឯង​ បើ​សិន​មាន​ពាក់ព័ន្ធ​គ្រឿងញៀន

  • 2017-02-28 04:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី​ហ្វីលីពីន ឌូតឺតេ ​ធ្លាប់​សន្យា​សម្លាប់​កូន​ប្រុស​ខ្លួន​ឯង​ប្រសិន​បើ​មាន​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ​ហើយ​ពេល​នេះ​មាន​បំណង​ចាប់​ឃុំ​កុមារ​អាយុ​ពី​ ៩​ឆ្នាំ​ឡើង​ទៅ​ទៀត​ផង។

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

លោក​បាន​គាំទ្រ​ច្បាប់​​បន្ថយ​អាយុ​ឧក្រិដ្ឋជន​ចាប់​ពី​ ៩​ដល់​១៥​ឆ្នាំ និង​​ហៅ​ចំណាត់​ការ​នេះ​​ជា​ការ​ទប់​ស្កាត់ ឧក្រិដ្ឋជន​ជំនាន់​ក្រោយ។

បើ​គេ​ក្រឡេក​ទៅ​មើល​ការ​ពិភាក្សា​ដេញ​ដោល​តាម​កញ្ចក់​ទូរទស្សន៍​​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន​ លោក​ឌូតឺតេ ​ត្រូវ​​គេ​សួរ​ថា​ "តើ​លោក​នឹង​ធ្វើ​យ៉ាង​ណា ​ប្រសិន​បើ​កូន​ខ្លួន​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន? ពេល​នោះ​លោក​បាន​ឆ្លើយ​ថា "ខ្ញុំ​នឹង​សម្លាប់​វា។" ប៉ុន្តែ​កូន​របស់​គាត់​ពេល​នេះ​នៅ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី ទោះ​មាន​ការ​សង្ស័យ។

បើ​យោង​ទៅ​តាម​​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ និង​ការ​ពារ​សិទ្ធិ​កុមារ បង្ហើប​ថា​យ៉ាង​ហោច​ណាស់​​កុមារ​តូច​ប្រមាណ​២៩​នាក់​ ត្រូវ​បាន​​ប៉ូលិស​ ឬ​អ្នក​ការពារ​បាញ់​សម្លាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​​គ្រឿង​ញៀន​​ចាប់​ពី​ខែ​កក្កដា ដល់​ខែ​​វិច្ឆិកា​ឆ្នាំ ២០១៦។

មក​ទល់​ពេល​នេះ ​យុទ្ធនាការ​បោស​សម្អាត​គ្រឿង​ញៀន​របស់​ឌូតឺតេ ​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ ៨០០០​នាក់​ហើយ រួម​ទាំង​កុមារ​​អាយុ​ត្រឹម​៤​ឆ្នាំ​រាប់​សិប​នាក់​ទៀត​ផង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី