Torres ត្រូវ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ក្រោយ​ប៉ះ​ទង្គិច​ក្បាល​ធ្ងន់ធ្ងរ​លើ​ទីលាន

  • 2017-03-03 00:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernando Torres បាន​ដួល​សន្លប់​​នៅ​លើ​ទីលាន​ក្រោយ​ព្យាយាម​ប្រជែង​គ្នា​យក​បាល់​ជាមួយ កីឡាករ Alex Bergantinos របស់​ក្រុម​ Deportivo ក្នុង​ការ​ប្រកួត​ ដែល​បញ្ចប់​នៅ​លទ្ធផល ១-១។

ភ្លាមៗ​ក្រោយ​ការ​ប៉ះ​ទង្គិច​មិត្ត​រួម​ក្រុម​ទាំង​អស់​បាន​ស្ទុះ​ទៅ​ជួយ​សង្គ្រោះ​ ហើយ​បន្តិច​ក្រោយ​រូប​គេ​ ត្រូវ​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។ យ៉ាង​ណា​ក៏​ដោយ​អតីត​ខ្សែ​ប្រយុទ្ធ Liverpool និង​ Chelsea ពេល​នេះ​បាន​ដឹង​ខ្លួន​ហើយ​ តែ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​បន្ត​ទៀត​សិន។

ការ​ប្រកួត​ La Liga សប្ដាហ៍​ទី ២៥​ Atletico Madrid បាន​ត្រឹម​ស្មើគ្នា​ ១-១ ជាមួយ Deportivo ហើយ​​ម្ចាស់ផ្ទះ​នាំ​មុខ​មួយ​គ្រាប់​មុន​នៅ​នាទី ១៣ ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់ ​កីឡាករ Andone ហើយ​តាម​ស្មើ​បាន​វិញ នៅ​នាទី ៦៨​ដោយ Griezmann៕

អត្ថបទ៖ វីរ័ត្ន