ចំណូល​កសិករ​ចិន​​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​២០១៦

  • 2017-03-03 02:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​​ជា​វិស័យ​​ឧស្សាហកម្ម​កំពុង​ឈាន​មុខ និង​រីក​ស្គុះស្គាយ​ក្នុង​ប្រទេស​ចិន​​នៅ​​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​ក៏​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ប្រទេស​​មាន​ប្រជាជន​​ដ៏​ច្រើន​កកកុញ​មួយ​នេះ។

ប្រជាជន​ចិន​រស់​នៅ​តំបន់​ដាច់ស្រយាល​មាន​ប្រមាណ ៦០០​លាន​នាក់ គឺ​ច្រើន​ជាង​​ប្រជាជន​សរុប​របស់​​អាមេរិក​ដល់​ទៅ​២ដង​ឯណោះ។

ក្នុង​ឆ្នាំ ២០១៦ ប្រជាជន​​រស់​នៅ​តំបន់​ដាច់​ស្រយាល​​បាន​ទទួល​ផល​ច្រើន​ពី​​រដ្ឋាភិបាល​ដែល​សន្យា​ជួយ​ពង្រឹង​របរ​ចិញ្ចឹម​ជីវិត ​​និង​​អាជីវកម្ម​ផ្សេង​​ៗ​ក្នុង​​កំណែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​កសិកម្ម ​និង​កម្មវិធី​អភិវឌ្ឍ​តំបន់​​ដាច់​ស្រយាល។

ចំពោះ​ចំណូល​ផលិត​ក្នុង​ស្រុក​សរុប (GDP) ​របស់​កសិករ​ម្នាក់​មាន​ចំនួន ​១៨០០​ដុល្លារ​​អាមេរិក​ ក្នុង​ឆ្នាំ​ ២០១៦ ​គឺ​កើន​ឡើង​ ៦,២%។ នេះ​បើ​យោង​ទៅ​តាម​ការិយាល័យ​​ស្ថិតិ​​ជាតិ​ចិន​ (NBS)។

ស្រប​​ពេល​នៃ​ការ​កើន​ឡើង​ប្រាក់​ចំណូល​នេះ ​គឺ​ដោយ​សារ​​កសិករ​ទទួល​បាន​ជំនួយ​ទំនុក​បម្រុង​ពី​រដ្ឋាភិបាល​តាម​រយៈ​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​កសិកម្ម និង​​ពង្រីក​​ប្រឡាយ​ទឹក​​ឲ្យ​បាន​ច្រើន​ដែល​កសិករ​ខិតខំ​បង្កើន​ចំណូល​​ខ្លួន​ឯង​បន្ត​ទៀត ​រួម​ទាំង​ការ​លើក​ស្ទួយ​ការ​យល់​ដឹង​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​ក្នុង​តំបន់​ដាច់​ស្រយាល​ផង។​

បើ​យោង​ទៅ​តាម​ផែន​ការ​រយៈពេល​៥​ឆ្នាំ ផ្សព្វផ្សាយ​ដោយ​ក្រសួង​កសិកម្ម​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៦ ប្រទេស​ចិន​​នឹង​បញ្ជ្រាប​ផ្នែក​ព័ត៌មាន​វិទ្យា​ទៅ​ក្នុង​វិស័យ​កសិកម្ម​ជាមួយ​គម្រោង​​ឈ្មោះ​ថា 13th Five-Year Plan (2016-2020) ដើម្បី​លើក​ស្ទួយ​ "អ៊ីនធឺណិត និង​កសិកម្ម​ទំនើប៕”

ប្រភព៖ CCTV   ប្រែ​សម្រួល៖ ឡេង ភារុណ