ខាត​ជាង​ ៧០០០​ដុល្លារ ទិត្យ វិច្ឆិកា បាក់​ទឹកចិត្តឈប់​ផលិត​បទ​ចម្រៀង

  • 2017-03-03 04:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទិត្យ វិច្ឆិកា បាន​ប្រកាស​ថា ឈប់​ផលិត​បទ​ចម្រៀង​បន្ត​ទៀត​ហើយ​បន្ទាប់​ពី ខាត​​ប្រាក់​ជាង​៧ពាន់​ដុល្លារ លើ​ការ​បោះពុម្ព​DVD បទ​ចម្រៀង​របស់​ខ្លួន​លក់ ។

ប្រហែល​ជា​ងមួយ​១ឆ្នាំ​មុន​លោក ទិត្យ វិច្ឆិកា បាន​ចេញ​បទ​ចម្រៀង​​១វ៉ុល​​​ម្នាក់​ឯង គឺ​អាល់ប៊ុម "ព្យាយាម" ដោយ​កាល​នោះ តារា​ចម្រៀង​រូប​នេះ​បាន​បោះពុម្ព​ជា​DVD ជាង​មួយ​១ម៉ឺន​បន្ទះ ដើម្បី​លក់​នៅ​លើ​ទីផ្សារ​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស យក​ប្រាក់​ទៅ​ជួយ​ដល់​ក្មេង​កំព្រា ក៏​ដូច​ជា​ជួយ​សង់​សាលារៀន​តាម​ជនបទ​ដាច់​​ស្រយាល ប៉ុន្តែ​ការ​រំពឹង​ទុក​​របស់​លោក មិន​ទទួល​បាន​ជោគជ័យ​ឡើយ គឺ​​ខាត​ស្ទើរ​ទាំង​ស្រុង ។

ទិត្យ វិច្ឆិកា ថ្លែង​ថា ជាង​៧ពាន់​ដុល្លារ​លើ​ការ​ផលិត​បទ​ចម្រៀង​កន្លង​ទៅ ខ្លួន​មិន​ទទួល​បាន​ប្រាក់​ខ្លះ​ពី​ការ​លក់​DVD​មក​វិញ​ឡើយ គឺ​ស្ទើរ​តែ​សូន្យ​តែ​ម្ដង ត្បិត​អី​មិន​មាន​អ្នក​ទិញ​ឡើយ។ ​

ដើម​ទុនយក​មក​ផលិត​បទ​ចម្រៀង​កាល​ពី​ពេល​កន្លង​ទៅ​នោះ ខ្លួន​បាន​​ខ្ចី​ប្រាក់​ពី​មិត្តភ័ក្ដិ ដែល​មាន​អ្នក​ខ្លះ​៥០០ ដុល្លារ ខ្លះ​១០០០ ដុល្លារ ។ ​បច្ចុប្បន្ន​លោក ទិត្យ វិច្ឆិកា បាន​សង​គេ​បាន​មួយ​ចំនួន​មក​ហើយ ដោយ​ការ​ច្រៀង​កាត់​កង​គ្នា​ជា​ដើម។

ដោយសារតែ​ការ​បរាជ័យ​បែប​​នេះ​ហើយ​ ធ្វើ​ឲ្យ​​តារា​ចម្រៀង​រូប​នេះ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ហើយ​បាន​រាងចាល​មិន​ចង់​ផលិត​បទ​ចម្រៀង​បន្ត​ទៀត​ឡើយ។ ទិត្យ វិច្ឆិកា មិន​បាន​បារម្មលើ​ប្រជាប្រិយភាព​​របស់​ខ្លួន​ឡើយ បើ​​ទោះបី​ជា​មិន​​មាន​បទ​ថ្មី​ចេញ ជា​មួយ​គ្នា​នោះ លោក​បាន​និយាយ​​​លាយ​ឡំនឹង​សំណើច​ថា បទ​ចម្រៀង​​របស់​ខ្លួន​​ដែល​លក់​មិន​ដាច់​នេះ អាច​នឹង​ល្បី​នៅ​២០ក្រោយ​ក៏​អាច​ថា​បាន។

សូម​ស្ដាប់​វីដេអូ របស់​ ទិត្យ វិច្ឆិកា រៀបរាប់​ពី​ការ​ខាត​បង់​លើ​ការ​ផលិត​បទ​ចម្រៀង ដែល​នាំ​ឲ្យ​លោក​បាក់​ទឹក​ចិត្ត​លែង​ចង់​ផលិត​បទ​ចម្រៀង​តទៅទៀត៕

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី