គួរឲ្យព្រឺព្រួចចំពោះសម្ដី ឌូតឺតេ ព្រមានអ្នកជួញដូរគ្រឿងញៀន
- 2017-03-03 08:17:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យព្រឺព្រួចចំពោះសម្ដី ឌូតឺតេ ព្រមានអ្នកជួញដូរគ្រឿងញៀន
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ បានចេញសេចក្ដីព្រមានថា នឹងមានការសម្លាប់កាន់តែច្រើនបន្ថែមទៀត ស្របថ្ងៃតែមួយ ដែលក្រុមប្រឹក្សាភិបាល International Narcotics Control Board (INCB) គាំទ្រដោយអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការសម្លាប់ក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសង្គ្រាមគ្រឿងញៀន របស់លោក ឌូតឺតេ។
មេដឹកនាំ វ័យ៧១ឆ្នាំរូបនេះ បានចេញសេចក្ដីព្រមានយ៉ាងចម្រូងចម្រាស នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវហាយ Cebu-Cordova កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា «ខ្ញុំបានប្ដេជ្ញាចិត្តដើម្បីបញ្ឈប់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន មុនពេលខ្ញុំចាកចេញ។ វាមានន័យថា នឹងមានការសម្លាប់កាន់តែច្រើនបន្ថែមទៀត ព្រោះពួកគេពិតជាតដៃខ្លាំងណាស់។ វានឹងមិនបញ្ចប់នៅថ្ងៃស្អែកឡើយ ដរាបណាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតែមាន»។
គួររំលឹកថា លោក ឌូតឺតេ ធ្លាប់បានអះអាងថា មានមន្ត្រីប៉ូលិសហ្វីលីពីន ចំនួន៦ ០០០នាក់ បានជាប់ពាក់ព័ន្ធរឿងគ្រឿងញៀននេះ ហើយបានជំទាស់ទៅនឹងវិធីសាស្ត្ររបស់លោក ដើម្បីធ្វើឃាតលោកទៀតផង។
«អ្នកនឹងស្លាប់... បើអ្នកមិនសម្លាប់ខ្ញុំ ខ្ញុំនឹងសម្លាប់អ្នក»។ នេះបើតាមសម្ដី លោក ឌូតឺតេ បានបញ្ជាក់។
គួរឲ្យដឹងផងដែរថា យ៉ាងហោចណាស់មានមនុស្សចំនួន ២ ៥០០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់ប៉ូលិសហ្វីលីពីន ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៦ មក៕