JLo ប្រកាន់​ជំហរ​មិន​ផ្សះផ្សា​​ជាមួយ Marc ទោះ​មាន​ហេតុផល​សម​ល្មម​នឹង​ត្រូវ​ក៏​ដោយ

  • 2017-03-06 03:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jennifer Lopez បាន​រៀបការ​ និង​បាន​រួមរស់​ជាមួយ​តារា​សម្ដែង​ជនជាតិ​អាមេរិក​ Marc Anthony ​អស់​រយៈពេល​ ១០ឆ្នាំ​ មុន​សម្រេចចិត្ត​ចែក​ផ្លូវ​គ្នា​។

ថ្វីត្បិត​តារា​ទាំងពីរ​បាន​បែកគ្នា​ តែ​ពួកគេ​នៅតែ​រាប់អាន​គ្នា​ដដែល​។​ តួយ៉ាង​ក្នុង​ពេល​បច្ចុប្បន្ន​អ្នក​ទាំងពីរ​កំពុង​បង្កើត​អាល់ប៊ុម​ជា​ភាសា​អេស្ប៉ាញ​រួមគ្នា​​មួយ​ ដែល​ធ្វើឲ្យ​ចំណង​មិត្តភាព​របស់​ពួកគេ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។ បើ​ទោះបី​មិត្តភាព​ របស់​អតីត​គូស្នេហ៍​ទាំងពីរ​នេះ​មាន​ភាព​រឹងមាំ​យ៉ាងណា​ក្ដី​ ក៏​មិនបាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​ជនជាតិ​អាមេរិក​ Jennifer Lopez ចង់​វិល​ទៅ​រក​ស្នេហ៍​ចាស់​វិញ​ដែរ​។

កាលពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន​ក្នុង​កម្មវិធី​ "The View” តារា​ចម្រៀង​វ័យ​ ៤៧​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​ ទំនាក់ទំនង​រវាង​ Marc និង​នាង​មាន​ភាព​ល្អ​ជា​ធម្មតា ​ ហើយ​ពួក​គេ​តែ​នៅតែ​ជា​មិត្ត​ល្អ​។​ ក្នុង​នោះ​នាង​ក៏​បាន​និយាយ​ពី​ ការងារ​ដែល​នាង​កំពុង​ធ្វើ​រួមគ្នា​ ជាមួយ​អតីត​ស្វាមី​ នៅ​លើ​អាល់ប៊ុម​ជា​ភាសា​អេស្ប៉ាញ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។

តារា​ចម្រៀង​ទាំងពីរ​បាន​ធ្វើឲ្យ​អ្នកគាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ នៅ​ពេល​ដែល​ អ្នក​ទាំងពីរ​បាន​ថើប​គ្នា​លើ​ឆាក​ ក្នុង​កម្មវិធី​ "Latin Grammy Award" កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។ ប៉ុន្តែ​ផ្អែក​លើ​ការ​បកស្រាយ​របស់​ អ្នកម្ដាយ​កូន​ពីរ​រូប​នេះ​ បាន​បង្ហាញ​ថា​ គ្មាន​មូលហេតុ​អ្វី​ដែល​ស្នេហា​របស់​នាង​អាច​វិល​ទៅ​រក​សភាព​ដើម​ ក្រៅ​ពី​មិត្តភាព​នោះ​ឡើយ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម