Angelina Jolie៖ "ជា​រឿង​សំខាន់​​ប្រជាជន​កម្ពុជា​​មោទនភាព​ចំពោះ​រឿង​របស់​​ខ្ញុំ"

  • 2017-03-06 07:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ការ​បញ្ចេញ​ភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" តារា​ហូលីវូដ Angelina Jolie​ បាន​បង្ហាញ​អារម្មណ៍​ថា វា​ជា​រឿង​សំខាន់​​​ដែល​ប្រជាជន​កម្ពុជា​មាន​អារម្មណ៍​​​មោទនភាព​ចំពោះ​រឿង​របស់​​នាង។

និយាយ​ប្រាប់ BBC ក្នុង​កិច្ច​​សម្ភាសន៍​ពិសេស​​អំពី​របប​ប្រល័យពូជសាសន៍​និង​ភាពយន្ត​កាល​ពី​ម្សិលមិញ​ម្ដាយ​ចិញ្ចឹម​របស់ Maddox រូប​នេះ​ថ្លែង​ថា៖" ខ្ញុំ​សង្ឃឹម​ថា​រឿង​នេះ​មិន​​នាំ​មក​នូវ​ភាព​ស្អប់ ការ​ស្ដីបន្ទោស​អ្វី​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា ប្រជាជន​នៅ​កម្ពុជា​មាន​មោទនភាព​ ពេល​ដែល​ពួក​គេ​បាន​ទស្សនា​វា ព្រោះ​ពួក​គេ​បាន​ឃើញ​ អ្វី​ដែល​​ពួក​បាន​រស់រាន​មានជីវិត។

តារា​ស្រី​វ័យ​៤១​ឆ្នាំ​បន្ត​ទៀត​ថា៖ "ខ្ញុំ​មាន​អារម្មណ៍​សង្គ្រាម​នេះ​​បាន​កើតឡើង​កាល​ពី​​​៤០​ឆ្នាំ​មុន​​​ហើយ​អ្វី​ដែល​កើតឡើង​លើ​មនុស្ស​ទាំង​នោះ​​មិនមែន​ជា​ការ​យល់​ដ៏​ត្រឹមត្រូវ​នោះ​​ទេ។ មិនមែន​សម្រាប់​​ពិភពលោក ប៉ុន្តែ​សម្រាប់​ប្រជាជន​​ក្នុង​ប្រទេស​នេះ។ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​អាច​គិត​ដល់​វា​ឲ្យ​ស៊ីជម្រៅ​​ក្នុង​ផ្លូវ​មួយ ដែល​ពួក​គេ​អាច​ទទួល​យក​​បាន"។

ភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" និយាយ​ពី​ការ​ចង​ចាំ​របស់​កុមារី​ម្នាក់​កាល​ពី​អតីត បច្ចុប្បន្ន​ជា​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​អាមេរិក និង​ជា​អ្នក​និពន្ធ​នៃ​រឿង​នេះ​ដែរ​ឈ្មោះ លឿង អ៊ឹង៕ ​​​​

ប្រភព៖ tv3   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ