សុនខ​អភ័ព្វ​មុខ​ចម្លែក​គ្មាន​អ្នក​ចង់​យក​ចិញ្ចឹម​ តែ​ពេល​នេះ​ជួប​រឿង​ល្អ​ហើយ​

  • 2017-03-06 11:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុនខ​មួយ​ក្បាល​ មាន​មុខ​មាត់​​ចម្លែក​ខុស​គេ​កំពុង​ទទួលការ​ចាប់​អារម្មណ៍​ច្រើន​ពី​បណ្ដា​សារព័ត៌មាន​ល្បី​ៗ​មួយ​ចំនួន​នៅ​លើ​ពិភព​លោក ​ព្រោះ​វា​មាន​ថ្គាម​លើ​វៀច។

សុនខ​នេះ​មាន​ឈ្មោះ​​ថា Picasso ​ត្រូវ​បាន​ម្ចាស់​ទុក​ចោល​នៅ​​រោង​ក្រោយ​ផ្ទះ​ឲ្យ​បែក​ពី​បងប្អូន​របស់​វា​​​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ ដោយ​សារ​តែ​គ្មាន​អ្នកណា​ទិញ​​​យក​ទៅ​ចិញ្ចឹម​។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ​ក្រុម​ជួយ​សង្គ្រោះ​សុនខ​ Luvable Dog Rescue ​បាន​ដល់​កន្លែង​ចិញ្ចឹម​សុនខ រួច​មើល​ឃើញ​ថា​ ទោះ​បី​ជា Picasso មាន​មាត់​វៀច​​​ប៉ុន្តែ​វា​មាន​ភ្នែក​ស្រទន់​គួរ​ឲ្យ​ស្រលាញ់។ ពួក​គេ​​គ្រោង​យក​សុនខ​ទាំង​ពីរ​ទៅ​ចិញ្ចឹម​ឲ្យ​នៅ​ជាមួយ​គ្នា​​ រួច​ Picasso នឹង​ត្រូវ​វះកាត់​មាត់​​​ថែម​ទៀត​ផង៕ សូម​ទស្សនា​រូប​ថត​ខាង​ក្រោម៖

ប្រភព៖ buzzfeed   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម