ថ្មី​ទៀត​ហើយ ណាតាហ្សា តាម​ឈ្នានីស ភិន សុដាលីល ឥត​ល្ហែ

  • 2017-03-07 07:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ណាតាហ្សា បាន​និយាយ​​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​​ព្រឹក​មិញ​ ​ថា​​ខ្លួន​នឹង​តាម​ឈ្នានីស ភិន សុដាលីស ក្នុង​រឿង​ថ្មី​របស់​ផលិតកម្ម មហាហង្ស គឺ​រឿង "កញ្ជាក់"។

តួ​ស្រី​ក្នុង​រឿង​ "កំណត់​ហេតុ​នាង​នាថ" បាន​លើក​ឡើង​ថា សម្រាប់​រឿង​ "កញ្ជាក់" នេះ​នាង​សម្ដែង​ជា​តួ​ខ្មោច​នៅ​ក្នុង​កញ្ជាក់ ដែល​តែង​តែ​តាម​លង​បន្លាច និង​ឈ្នានីស ​សុដាលីស ជា​ខ្លាំង​ក្នុង​រឿង​នេះ។ "សម្រាប់​រឿង​នេះ​គឺ​ខ្ញុំ​តាម​បន្លាច​តួ​ផ្សេងៗ​ដែរ ប៉ុន្តែ​ ដាលីស ខ្លាំង​ជាង​គេ​តាំង​ពី​ដើម​ដល់​ចប់" ណាតាហ្សា បន្ថែម។

រឿង "កញ្ជាក់" នេះ​មាន​ការ​ចូល​រួម​សម្ដែង​ពី​តួ​អង្គ​សំខាន់ៗ​ដូចជា Mr.K និង ឌីយ៉ាម៉ង់ មក​ពី​ក្រុម De5inite ភិន សុដាលីស និង ណាតាហ្សា ជាដើម សម្រាប់​ការ​ថត​វិញ​គឺ​នឹង​ចេញ​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ៕

សកម្មភាព​ខ្លះៗ​ក្នុង​ពិធី​​ក្រុង​ពាលី​ព្រឹក​មិញ៖​​​​​​

អត្ថបទ៖ Samedy