មិន​ចប់! ស្នេហ៍​ចាស់​ទើប​ប្រេះឆា​ខែមុន​សោះ ឥលូវ​ Jennifer Lopez មាន​ស្នេហា​ថ្មី​ទៀត​បាត់

  • 2017-03-09 02:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បែក​បាក់​ស្នេហ៍​ជាមួយ​តារា​ចម្រៀង​ជនជាតិ​កាណាដា​ Drakeកាល​ពី​ខែ​មុន​មក​ តារា​ចម្រៀង​ Jeniifer Lopez មិន​ចំណាយ​ពេល​យូរ​ឡើយ​ ដោយ​ពេល​នេះ​នាង​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​ មិត្ត​ប្រុស​ថ្មី​ម្នាក់​ទៀត​ហើយ​។

បើ​តាម​វិប​សាយ​ PageSix.com បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ តារា​ចម្រៀង​ និង​ជា​តារា​សម្ដែង​រូប​នេះ​ សព្វថ្ងៃ​កំពុង​សេពគប់​ជាមួយ​អតីត​កីឡា​ករ Baseball​ លោក​ Alex Rodrigeuz។

J.Lo និង​ A-Rod បាន​ទាក់ទង​គ្នា​យ៉ាង​ស្អិត​ល្មួត​ នៅ​ក្នុង​ទីក្រុង​ Las Vegaz ដែល​ជា​ទីកន្លែង​ដែល​ មិត្ត​ប្រុស​វ័យ​ ៤១​ឆ្នាំ​របស់​ J.Loរូប​នេះ​ ត្រូវ​បាន​ប្រទះ​ឃើញ​ នៅ​ខាង​ក្រោយ​ឆាក​ប្រគំ​តន្ត្រី​ "All I Have” របស់​នាង​ នៅ​ឯ​កន្លែង​កម្សាន្ត​ដែល​មាន​ឈ្មោះ​ថា​ "Planet Hollywood”។

តាម​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​ អ្នក​ទាំងពីរ​ទាក់ទង​គ្នា​ អស់​រយៈ​ពេល​ ២​ខែ​មក​ហើយ​ និង​បាន​នៅ​ជាមួយ​គ្នា​នៅ​ ទីក្រុង​ LA កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ គូ​ស្នេហ៍​ថ្មី​ថ្មោង​ទាំងពីរ​មាន​ភាព​ចុះ​សម្រុង​នឹង​គ្នា​ណាស់​ ដោយសារ​តែ​មាន​ ភាព​ដូចគ្នា​ច្រើន​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម