ទោះទើបសម្រាលកូន Ruby Lin វិលមកវិញជាមួយរាងឡើងស្អាត
- 2017-03-09 07:24:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះទើបសម្រាលកូន Ruby Lin វិលមកវិញជាមួយរាងឡើងស្អាត
ចន្លោះមិនឃើញ
កាលពីខែមករា កន្លងទៅតារាសម្ដែងវ័យ ៤១ឆ្នាំ Ruby Kin និងស្វាមីវ័យ ៣៧ឆ្នាំរបស់នាង Wallace Huo បានទទួលចំណងដៃកូនស្រីគួរឲ្យស្រលាញ់ម្នាក់ បន្ទាប់ពីពួកគេបានរៀបការតាំងពីឆ្នាំ ២០១៦។
Ruby បានផ្អាកការងារជាបណ្ដោះអាសន្ន បន្ទាប់ពីនាងបានសម្រាលកូនស្រីជាលើកដំបូងរួចមក។ ទោះជាយ៉ាងណាក៏ដោយ រយៈពេលជិត២ខែ បន្ទាប់ពីសម្រាលបុត្រ នាងបានត្រលប់ទៅរកការងាររបស់នាងវិញហើយ។ ដោយឡែកកាលពីពេលថ្មីៗនេះ នាងបានចូលរួមក្នុងកម្មវិធីមួយនៅក្នុងប្រទេសចិន។
អ្នកគាំទ្រ ពិតជារីករាយណាស់ចំពោះដំណើរវិលត្រលប់មកវិញរបស់តារាស្រីរូបនេះ និងបានសរសើរ ពីសម្រស់ ព្រមទាំងរាងដ៏ស្អាត ទោះទើបសម្រាលកូនដ៏ដោយ។ ទោះបីមានការសរសើរយ៉ាងណាក៏ដោយ ក៏ Ruby នៅមិនទាន់ពេញចិត្តចំពោះរូបរាងរបស់ខ្លួននាពេលនេះដែរ។ នាងក៏បានបញ្ជាក់ថា នឹងខិតខំថែរាងបន្ថែមទៀត ដើម្បីទទួលបានរាងពីមុនរបស់នាងមកវិញ។
ថ្វីត្បិត ថ្មីៗនេះនាងបានបង្ហាញខ្លួនជាសាធារណៈក៏ពិតមែន តែនាងមិនទាន់មានគម្រោងថតទេ រហូតដល់ជិតចុងឆ្នាំនេះ។ ដោយឡែកនៅពេលដែលនាងចាប់ផ្ដើមការងាររបស់នាងវិញ ការចំណាយពេលជាមួយកូនរបស់នាង នឹងត្រូវបានកាត់បន្ថយ ហើយត្រង់ចំណុចនេះ នាងក៏មានអារម្មណ៍សោកស្ដាយដែរ៕