Suarez មាន​ស្ថិតិ​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ Barcelona

  • 2017-03-10 03:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ផ្ទេរ​ពី​ Liverpool មក​កាន់​ទឹកដី​អេស្ប៉ាញ Luis Suarez មាន​ស្ថិតិ​កាន់​តែ​ល្អ​ទៅៗ​បើ​មើល​ទៅ​លើ​ស្ថិតិ​នៃ​ការ​លេង​របស់​គេ។

Luis Suarez

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ស៊ុត​២៧​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​១៤​ដង​​នៅ​រដូវ​កាល​នេះ​។ នៅ​រដូវ​កាល​មុន​ Suarez រក​បាន​៥៩​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​៥៣​ប្រកួត​ ស្រប​ពេល​រដូវ​កាល​ដំបូង​នៅ Nou Camp រូប​គេ​រក​បាន​ ២៥​គ្រាប់។

ក្នុង​​ប្រកួត​យក​ឈ្នះ PSG ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ម្ចាស់​អាវ​លេខ៩​ Barcelona រូប​នេះ​ស៊ុត​បើក​ឆាក​គ្រាប់​ទី​មួយ​ និង​ជា​គ្រាប់​បាល់​ទី​១១១គ្រាប់​ជាមួយ​ក្រុម​ជើងឯក​ La Liga ស្មើ​គ្នា​នឹង​ចំនួន​គ្រាប់​បាល់​ដែល​គេ​ស៊ុត​ឲ្យ​ Ajax កាល​លេង​នៅ​ហូឡង់។

យ៉ាង​ណា​ក៏ដោយ​ ១១១​គ្រាប់ របស់​ Suarez នៅ​ Ajax គឺ​ត្រូវ​ប្រើ​ពេល​ច្រើន​ជាង​នៅ​ Barcelona រហូត​២៤​ប្រកួត​ គិត​ជា​មធ្យម ក្នុង​មួយ​ប្រកួត​រូប​គេ​ស៊ុត​ចូល​ ០,៨៣​គ្រាប់៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី